header ads

Sponsor

អាម៉ាប៉ាប៉ាញ៉ូស

ភ្នំពេញៈ តារាសម្តែងម៉ីម៉ី ធ្លាប់ច្រានចោលកន្លងមកហើយថា សម្រស់ដើមទ្រូងរបស់នាងមិនបានធ្វើការប៉ះប៉ូវអ្វីនោះឡើយ ដោយមិនចង់ចំណាយប្រាក់ទៅទទេៗគ្មានចំណេញ។ ទោះជាការប្រាប់បែបណា គ្មានគេជឿ។

តារាសម្តែងស៊ិចស៊ី នាង អៀ ម៉េងលិ ហៅអូនម៉ីម៉ី ដែលគេស្គាល់ថា ជាអតីតសង្សារនាយចឺម តារាចម្រៀងរបស់ផលិតកម្មសាន់ដេនោះ ត្រូវបានគេសង្ស័យជាយូរមកហើយថា ស្រីស្អាតរូបនេះបានកែពង្រីកដើមទ្រូងឱ្យរីកធំ ដើម្បីឱ្យប្រុសៗកាន់តែជ្រួលជ្រើមនឹងសម្រស់នាងថែមទៀត តែនៅក្នុងជំនួបផ្ទាល់ តារាសម្តែងសិចស៊ី បែរជាប្រកែកថា នាងមិនបានកែកុនដើមទ្រូងទេ គឺពេលនេះ នៅរក្សារសម្រស់ធម្មជាតិ១០០% ដដែល។

បើទោះជាបែបណាស្រីស្អាតរូបនេះ បានបើកបេះដូងទទួលយកស្នេហាជាមួយសង្សារនាងជានិស្សិតនៅក្រៅប្រទេស។ ដូចនេះកម្លោះ​ទាំងឡាយគួរដកថយ គ្រាសាមីខ្លួនមានអ្នកត្រូវចិត្តហើយ កុំឲ្យ​ខាតពេល។

ម៉ីម៉ីថា ឥឡូវខ្ញុំមានសង្សារមែន គឺគាត់ជានិស្សិតម្នាក់រៀន នៅទីក្រុងឌូបៃ តែគាត់មានស្រុកកំណើតនៅខេត្តកោះកុង។ ពួកយើងស្រលាញ់គ្នា និងកំពុងសិក្សាចិត្តគំនិតគ្នានៅឡើយ ដែលមានចាស់ទុំទាំងសងខាងដឹងឮ។ តែខ្ញុំមិនទាន់គិតគូរដល់គម្រោងរៀបការឆាប់ៗនោះទេ។

ម៉ីម៉ី​ហាក់មិនបើកទូលាយការទទួលសម្តែងខ្លាំងឡើយ ដោយនាងមមាញឹកការជួញមុខរបរលក់អង្ករបោះដុំ និងរាយជាលក្ខណៈដេប៉ូធំ។ អង្កររបស់នាងលក់ក្នុងស្រុកផងរហូតធ្លាយដល់ក្រៅស្រុក ដែលបញ្ជាក់ថា ចំណូលរបស់នាងខាប់មិនណយដែរ ទើបសិល្បៈរាងរយាលបែបនេះ៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post