header ads

Sponsor

អាម៉ាប៉ាប៉ាញ៉ូស

ភ្នំពេញៈ អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា (CPP) លោក សុខ ឥសាន បានបញ្ជាក់ថា ខ្លឹមសាររបស់ទណ្ឌិត សម រង្សី អតីតប្រធានគណបក្សសង្រ្គោះជាតិ (CNRP) គ្រាន់តែជាការញុះញង់ បំបែកបំបាក់ រវាងស្ថាប័នព្រះមហាក្សត្រ និងស្ថាប័ននីតិប្រតិបត្តិ ដែលលោក សម រង្សី តែងតែប្រើវប្បធម៌លាបពណ៌ចំពោះអ្នកដទៃ ។

លោក សម រង្ស៊ី បានសរសេរលិខិតមួយច្បាប់ថ្វាយព្រះមហាក្សត្រ កុំធ្វើតាមអ្វីដែលរាជរដ្ឋាភិបាលកំពុងតែស្នើព្រះអង្គ ឲ្យធ្វើអន្តរាគមន៍ជំរុញប្រជាពលរដ្ឋទៅបោះឆ្នោត នៅថ្ងៃ២៩ ខែកក្កដា ឆ្នាំ២០១៨ខាងមុខ ។

លោក សុខ ឥសាន បានឆ្លើយតបទៅនឹងលោក សម រង្ស៊ី វិញ តាមរយៈសារតេឡេក្រោម នៅថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០១៨ថា “ជាទស្សនៈ ភ្លីភ្លើខ្លាំងណាស់ដែលទណ្ឌិ សម រង្សី ឈឺឆ្អាលជំនួសព្រះមហាក្សត្រ ដែលហ៊ានធ្វើលិខិតទូលព្រះមហាក្សត្រថា ម្រមុខរាជរដ្ឋាភិបាលគាបសង្កត់ព្រះមហាក្សត្រ ។ ខ្លឹមសាររបស់ទណ្ឌិត សម រង្សី គ្រាន់តែជាការញុះញង់បំបែកបំបាក់ រវាងស្ថាប័នព្រះមហាក្សត្រ និងស្ថាប័ននីតិប្រតិបត្តិ ដែលទណ្ឌិត សម រង្សី តែងតែប្រើវប្បធម៌លាបពណ៌ចំពោះអ្នកដទៃជាដរាប” ។

លោកបន្ដថា លោក សម រង្ស៊ី និយាយថា រាជរដ្ឋាភិបាលកម្ពុជា បំបែកបំបាក់ប្រជាជនមិនឲ្យសាមគ្គីគ្នាបាន ដែលផ្ទុយពីការពិតទាំងស្រុង ដែលរាជរដ្ឋាភិបាលកម្ពុជា របស់គណបក្សប្រជាជនកម្ពុជា គឺមានគោលនយោបាយសុខុដុមនីយកម្មសង្គមកម្ពុជា។ ដើម្បីកសាងសង្គមកម្ពុជាមួយរឹងមាំ មានសាមគ្គីឯកភាពប្រជាជនទូទាំងប្រទេស ដើម្បីរួមគ្នាកសាង និងអភិវឌ្ឈន៍ប្រទេសរីកចម្រើនរុងរឿង ។

អ្នកនាំពាក្យបានបន្ថែមថា ទណ្ឌិត សម រង្សី យកលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា មកធ្វើជាកម្មសិទ្ធិផ្ទាល់ខ្លួននោះ ។ ទណ្ឌិត សម រង្សី ជាអ្នកប្រមាថលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា ក៏ដូចជាប្រមាថប្រជាជនកម្ពុជាដែរ ដែលជាវប្បធម៌ធម្មតារបស់ ទណ្ឌិត សម រង្សី៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post