header ads

Sponsor

អាម៉ាប៉ាប៉ាញ៉ូស

កំពតៈ ក្នុងរយៈពេលចុងក្រោយ ក្រុងកំពតមានភ្ញៀវទេសចរមកកម្សាន្តយ៉ាងច្រើន រហូតពេលខ្លះបង្កឲ្យមានការកកស្ទះចរាចរនៅពេលថ្ងៃ ហើយបន្ទាប់ពីក្រុងមួយនេះ បាននឹងកំពុងកែលម្អ ទាំងហេដ្ឋារចនាសម្ព័ន ការដាក់បង្គោលអំពូលភ្លើងបំភ្លឺផ្លូវ ការដាក់អំពូលភ្លើងលម្អតាមសួនច្បារសាធារណៈ រង្វង់មូល ស្ពាន គួបផ្សំជាមួយនឹងភាពរីចម្រើនរបស់ក្រុង និងសម្បូរកន្លែងកម្សាន្តផងនោះ បានធ្វើឲ្យភ្ញៀវទេសចរជាតិ និងអន្តរជាតិកាន់តែច្រើនឡើងងាកមកស្នាក់នៅ និងដើរកម្សាន្តក្នុងក្រុងនាពេលរាត្រី។

ក្រោយពេលការចូលកាន់តំណែងជាអភិបាលខេត្តកំពត លោក​ ជាវ តាយ មានចក្ខុវិស័យថ្មីមួយ ដោយលោកបានលើកឡើងថា ទីក្រុងកំពតមិនអាចជាក្រុងលិចទឹក ហើយក៏មិនមែនជាក្រុងពោពេញដោយសំរាម ធូលីដីនៅតាមផ្លូវ និងទីសាធារណៈនោះទេ ។ លោកក៏បានលើកឡើងដែរថា ក្រុងកំពតមិនអាចងងឹតឈឹងនៅពេលយប់ ដូចតំបន់ស្រែចំការ ឬព្រៃភ្នំបានឡើយ ព្រោះកំពតជាក្រុងទេសចរណ៍ ដែលទទួលបានពានរង្វាន់ទីក្រុងស្អាតផ្ការំដួលបីទង។ ផ្អែកលើចក្ខុវិស័យមួយនេះ ព្រមទាំងមានការចូលយ៉ាងសស្រាកសស្រាំ ពីសំណាក់មន្ត្រីរាជការ ប្រជាពលរដ្ឋ អាជីវក ម្ចាស់ផ្ទះសំណាក់ សណ្ឋាគារ ភោជនីយដ្ឋាន និងម្ចាស់ទូកជិះកម្សាន្តផងនោះ បានធ្វើឲ្យក្រុងកំពតក្លាយជាទីដ៏សែនមនោរម្យ និងពោពេញដោយភាពឆើតឆាយ ពន្លឺភ្លើងចម្រុះពណ៌ ព្រោងព្រាត ភ្ញៀវទេសចរ អូអរគ្រប់ទីកន្លែងក្នុងក្រុងនៅពេលយប់ ។

កត្តាសន្តិភាពបានក្រុងកំពតកាលពីមុនគ្រាន់តែជាកន្លែងឆ្លងកាត់ របស់ភ្ញៀវទេសចរ និងមានសភាពស្ងាត់ជ្រងំនៅពេលយប់  បានក្លាយជាក្រុងដែលមានសម្រស់ឆើតឆាយ ប្រមូលផ្តុំទៅដោយមនុស្សអ៊ូអរ ដើរត្រសង់តាមដងផ្លូវនានា ពិសេសតាមផ្លូវមាត់ព្រែកដែលជាកន្លែងមានទូកទេសចរណ៍ជាច្រើន សម្រាប់ឲ្យភ្ញៀវជិះកន្សាន្ត និងទទួលទាន់អាហារយ៉ាងឆ្ងាញ់ ក្រោមជំនោរខ្យល់ត្រជាក់ បក់ប៉ះផ្ទៃទឹក ។ ភ្ញៀវទេសចរជាច្រើនបានបង្ហាញអំពីចំណាប់អារម្មណ៍របស់ពួគថា ក្រុងកំពតពិតជាស្អាត មានអនាម័យ ការរៀបចំក្រុងមានសណ្តាប់ធ្នាប់ល្អ ធានាបាននូវសុវត្ថិភាព។ ក្រុងកំពតមានផ្សារាត្រីពីរកន្លែង  ដងព្រែកស្អាត មានទូកទេសចរណ៍ជិះមើលអំពិលអំពែក និងទទួលទានអាហារ នៅពេលយប់។ 

ដោយឡែកអ្នករត់តុកៗម្នាក់បានប្រាប់ឲ្យដឹងថា ភ្ញៀវមកច្រើន  ហើយគ្នាការភ័យខ្លាចទេក្នុងការដើរលែងនៅពេលយប់ ក៏ប៉ុន្តែគាត់រត់មិនសូវបានទេព្រោះភ្ញៀវគាច្រើន ជិះរថយន្តផ្ទាល់ខ្លួនមក ហើយភ្ញៀវបរទេសជួលម៉ូតូជិះខ្លួនឯង។

ក្រុងកំពតកាន់តែទាក់ទាញ ភ្ញៀវមកកម្សាន្តកាន់តែច្រើននៅពេលយប់ ធ្វើឲ្យតម្រូវការនៃការស្នាក់នៅមានការកើនឡើង ពិសេសពេលរដូវបុណ្យទានធំៗម្តងៗ ភ្ញៀវទេសចរមិនអាចរកបន្ទប់សម្រាកបានទេ នៅក្នុងក្រុង បើទោះជាផ្ទះសំណាក់ សណ្ឋាគារ បឹងហ្គាឡូ រីដូចផ្សិត។

 បើទោះជាកំណើនភ្ញៀវទេសចរកើនឡើងជាងលំដាប់ក៏ដោយ  ក្រុងកំពតនូវតែរក្សាបាននូវ សុវត្ថិភាព សណ្តាប់ធ្នាប់ ពិសេសការគ្រប់គ្រងកាកសំណល់។

ប្រធានមន្ទីរទេសចរខេត្តកំពត លោក សយ ស៊ីណុល បានប្រាប់ឲ្យដឹងថា ភ្ញៀវទេសចរក្នុងស្រុកភាគច្រើន ងាកមកសម្រាកនៅក្រុងកំពតកាន់តែច្រើន ក្រោយពេលទីក្រុងត្រូវបានកែលម្អ និងពាក់ភ្លើងអំពូល LED បំភ្លឺក្រុង។ លោកបានបន្ថែមឲ្យដឹងថា គ្រាន់តែបុណ្យចម្រើនព្រះជនរបស់ព្រះបាទសីហមុនី រយៈពេលបីថ្ងៃ ភ្ញៀវមកកម្សាន្តចំនួន ជាង៨ម៉ឺននាក់ ធ្វើឲ្យក្រុងកំពតមិនអាចផ្គត់ផ្គង់សេវាស្នាក់នៅបាន ហើយភ្ញៀវត្រូវទៅស្នាក់នៅស្រុកឈូក និងកំពង់ត្រាច ។

បើតាមការរំពឹងទុករបស់ពលរដ្ឋ ក្រុងកំពតនៅមានភ្ញៀវទេសចរកាន់តែច្រើនថែមទៀតនៅពេលយប់  ប្រសិនខេត្តកំពត សាងសង់ឆ្នេរខ្សាច់សម្រាប់ជាទិសដៅភ្ញៀវទេសចររួចរាល់ ហើយពិសេសជាងនេះទៅទៀត នៅពេលកំពង់ផែទេសចរណ៍អន្តរជាតិត្រូវបានស្ថាប់នាលេចចេញរូបរាង ខណៈបច្ចុប្បន្នគំម្រោងនេះនៅជាប់គាំងមិនមានអ្វីប្រែប្រួលសោះក្រៅតែពីការចាក់ដីលប់ព្រៃកោងកាង និងពុះជាដីឡូតិ៏សម្រាប់លក់ ៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post