header ads

Sponsor

អាម៉ាប៉ាប៉ាញ៉ូស

កំពង់ឆ្នាំងៈ រថយន្តឡាំប្រឺតាដឹកគ្រឿងសំណង់ បុកម៉ូតូស្កូបពី​ពេញមួយទំហឹង បណ្ដាលឲ្យយុវជនម្នាក់ បានរងរបួសធ្ងន់បាក់ដៃ​ម្ខាង។

គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង១០ព្រឹកថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០១៨ នៅតាមកំណាត់ផ្លូវជាតិលេខ៥ ស្ថិតក្នុងភូមិទី៨ សង្កាត់ខ្សាម ក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង។

សមត្ថកិច្ច បានឲ្យ​ដឹងថា ជនរងគ្រោះឈ្មោះ ជុំ សុគន្ធ ភេទប្រុស អាយុ៣៦ឆ្នាំ រស់នៅភូមិទួលទ្រា ឃុំស្វាយជ្រុំ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង។

សមត្ថកិច្ច បានឲ្យ​ដឹងថា មុនពេលកើតហេតុ ជនរងគ្រោះបានជិះម៉ូតូម៉ាកហុងដាស្កូប​ពី ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ ១FJ-៦៨១៣ ធ្វើដំណើរក្នុងទិសដៅពីលិចទៅកើត មកដល់ចំណុចកើតហេតុ ស្រាប់មានរថយន្ត​ឡាំប្រឺតាមួយគ្រឿង (កង់៣) ដឹកគ្រឿងសំណង់១គ្រឿង បានធ្វើដំណើរបញ្ច្រសទិសគ្នា បត់ចូលទីតាំងលក់គ្រឿងសំណង់របស់ខ្លួន ក៏បានជ្រុលទៅបុកម៉ូតូស្កូបពីពេញមួយទំហឹង បណ្តាលឲ្យ​អ្នកបើកបរម៉ូតូបាក់ដៃស្តាំម្ខាង ត្រូវបាន​រថយន្តសង្រ្គោះរបស់មន្ទីរពេទ្យបង្អែកខេត្តកំពង់ដឹកយកទៅសង្រ្គោះ។ ចំណែក​អ្នកបើកបរ​ឡាំប្រឺតា បានរត់គេចខ្លួនបាត់។

ក្រោយកើតហតុមធ្យោបាយទាំងពីរគ្រឿង សមត្ថកិច្ចនគរបាលក្រុងកំពង់ឆ្នាំង អូសយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង រង់ចាំធ្វើការដោះស្រាយតាមនីតិវិធីច្បាប់៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post