header ads

Sponsor

អាម៉ាប៉ាប៉ាញ៉ូស

ថ្ងៃទី ១៩ ខែ ឧសភា ឆ្នាំ ២០១៨ នេះ តាមរយៈគណនីហ្វេសប៊ុក លោក វិល្លាម ប្រធានគណបក្សខ្មែរក្រោក បានទម្លាយព័ត៌មានមួយទាក់ទងនឹងមន្ត្រី នៃក្រសួងចំនួនពីរ នោះគឺ ក្រសួងពាណិជ្ជកម្ម និងក្រសួងកសិកម្ម អំពី មន្ត្រី និង ការចំណាយថវិការប្រចាំឆ្នាំ ដោយលោកបានលើកឡើងថា ៖

ដឹងទេ ថាក្រសួងពាណិជ្ជកម្មនឹងក្រសួងកសិកម្ម មានមន្ត្រីក្រោមឱវាទទាំងថ្នាក់ក្រោមនឹងថ្នាក់លេី សរុបជិត១០០០០ម៉ឺននាក់ ចំណាយថវិការដ្ឋខ្ទង់ ១០០លានដុល្លារក្នុងមួយឆ្នាំ

នៅពេលដែលសេវាសាធារណៈរបស់ក្រសួងទាំង២ ស្ថាប័ននេះមានដំណេីរការក្នុងបុព្វហេតុបំរេីពលរដ្ឋមិនបានល្អ

១ ៖ ផ្នែកកសិកម្ម ជ្រូកនាំចូលពីយួន បន្លែនាំចូលពីយួន ម្រេចក្នុងស្រុកធ្លាក់ថ្លៃកសិករត្រៀមក្ស័យធន ពេលពលរដ្ឋរិះគន់ចោទថាពលរដ្ឋ អគតិ

២ ៖ វិស័យពាណិជ្ជកម្ម . ផលិតលក់លេីទីផ្សាផលិតចែកចាយផ្នែកចំណីអាហារដែលផលិតឡេីងមិនស្របតាមគុណភាពស្តង់ដាមិនសូវត្រួតពិនិត្យ ផលិតផលគេចពន្ធចរាចរណ៍ពាសពេញប្រទេស បញ្ហាសាំងឡេីងថ្លៃ ពេលពលរដ្ឋរិះគន់គម្រាមប្រេីច្បាប់ចាប់អ្នករិះគន់

កាលណាយេីងឃេីញចរិតកូនចៅ «រដ្ឋមន្ត្រី» យេីងដឹងដល់ចរិតមេ «នាយករដ្ឋមន្ត្រី» ថាអសមត្ថភាព ចន្លោះប្រហោងផ្នែកគ្រប់គ្រង

ថវិការជាតិដែលរដ្ឋចំណាយ មួយផ្នែកបានមកពីពន្ធដា ដែលបង់ដោយពលរដ្ឋគ្រប់រូប មួយផ្នែកទៀតបានមកពីកំចីបរទេស ប្រាក់ជំនួយ ដោយយក ឈ្មោះពលរដ្ឋមួយប្រទេសទៅបញ្ចាំ

ហេតុអ្វីពលរដ្ឋរិះគន់មិនបាន ? ប្រសិនជាប្រទេសយេីងមានពលរដ្ឋប្រកបដោយសីលធម៌ គោរពច្បាប់ មានចំនេះដឹងល្អ គាត់នឹងរេីសបានអ្នកដឹកនាំល្អដូចគ្នាដែរ បច្ចុប្បន្នពលរដ្ឋគាត់មិនយល់សោះអំពីចំណុចនឹងទេីបរេីសបានតែមន្ត្រីរបៀបហ្នឹងដូចគ្នា

អ្នកដឹកនាំល្អគេដឹងតួនាទីគេណាស់គ្រាន់តែលឺពលរដ្ឋមានបញ្ហា លឺពលរដ្ឋរិះគន់ គេដេកមិនលក់ទេ ព្រោះគេមកធ្វេីការដោយមនសិកា គេដឹងថាឋានានុក្រមរបស់គេជាឋានានុក្រមអ្នកទូលនូវទំនួលខុសត្រូវ , ពលរដ្ឋត្រូវរេីសអ្នកដឹកនាំដែលមកធ្វេីការដោយមនសិការ ដែលជាបុគ្គលមកធ្វេីការដោយបេះដូង ព្រោះចង់យកចំនេះខ្លួនមកបម្រេីជាតិ ចង់អោយជាតិរីកចំរេីន, អ្នកដឹកនាំល្អគ្រាន់តែលឺចំនុចប្រហោងក្រោមការដឹកនាំរបស់ខ្លួន គឺរត់ប្រសាច់ទៅដោះស្រាយភ្លាមៗ មិនមែនមកប្រកែកយកត្រូវបែបហ្នឹងទេ !

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post