header ads

Sponsor

អាម៉ាប៉ាប៉ាញ៉ូស

ពាក្យថាលទ្ធិប្រជាធិបតេយ្យស្តែងចេញដំបូងបង្អស់ តាមរយៈការប្រើសិទ្ធិរបស់ប្រជាពលរដ្ឋទៅបោះឆ្នោតជ្រើសរើសមេដឹកនាំ ដែលខ្លួនស្រលាញ់ពេញចិត្ត មិនមែនតាមរយៈការបង្កចលាចល ការបះបោរ ការធ្វើបដិវត្តពណ៌ និងការធ្វើបាតុកម្មនោះទេ ហើយថាទង្វើទាំងនោះផ្ទុយទាំងស្រុងនឹងគោលការណ៍លទ្ធិប្រជាធិបតេយ្យ ជាពិសេសជាទង្វើខុសច្បាប់ត្រូវទទួលទោសទណ្ឌ។

ជាមួយនឹងគ្នានេះដែរ អគ្គលេខាធិការ គណបក្សខ្មែរក្រោក កញ្ញា ឈុនលី នារីរត្ន័ បានឆ្លើយតបទៅនឹងការលើកឡើងរបស់ លោក សូណារ៉ូ និងចាត់ទុកសម្ដីរបស់លោក ជាពាក្យញុះញុងបដិវត្តន៍ ។

អ្វីទៅជាការបេីកផ្លូវឈាម ? សុំទុកដង្ហេីមចុងក្រោយដេីម្បីបន្តជីវិតនយោបាយដោយភាពត្រឹមត្រូវ មេត្តាអាណិតប្រជាពលរដ្ឋផង សុំកុំយកគាត់ជាចំណាប់ខ្មាំងនយោបាយអី កុំដោយសារចង់អោយគណបក្សខ្លួនរស់ឡេីងវិញដេីម្បីបានអំណាច ហេីយប្រេីប្រាស់រូបមន្តឆក់យកការឈឺចាប់របស់ពលរដ្ឋអោយបង្កអស្ថេរភាពនយោបាយ អ្វីទៅជាសង្គ្រាមឈ្លបដែលលោកសូណារ៉ូ និយាយ ? វាជាការតស៊ូអហិង្សាឬ ? តេីអហិង្សាហេតុអ្វីប្រេីពាក្យសង្គ្រាម ?

កញ្ញាបានបន្តថា ៖ បញ្ហានយោបាយកម្ពុជាបច្ចុប្បន្នកំពុងឋិតក្នុងមាត់ជ្រោះយ៉ាងគ្រោះថ្នាក់ ប្រសិនជាមានភាពអស្ថេរភាពណាមួយកេីតឡេីងនោះជាហេតុនាំអោយជនបរទេសដែលចិញ្ចឹមចិត្តចាំឈ្លានពានកម្ពុជានឹងលូកដៃចូលឈ្លានពានក្រោមរូបភាពសង្គ្រោះដោយស្របច្បាប់

កញ្ញា ឈុនលី នារីរត្ន័
@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post