Sponsor
អាម៉ាប៉ាប៉ាញ៉ូស

រតនគិរីៈ បុរសម្នាក់ ត្រូវបានសមត្ថកិច្ចនគរបាលស្រុកវ៉ើនសៃ សហការជាមួយនគរបាលស្រុកបានលុង ធ្វើការឃាត់ខ្លួន ក្រោយពីរូបគេបានធ្វើសកម្មភាពលួចម៉ូតូ១គ្រឿងម៉ាកវេវស្លាម ពណស កាលពីវេលាម៉ោង៤និង៣០នាទីល្ងាចថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០១៨ នៅចំណុចភូមិប៉ាកាឡាន់ ឃុំប៉ាកាឡាន់ ស្រុកវើនសៃ។

ការឃាត់ខ្លួនជនសង្ស័យ ធ្វើឡើងកាលពីម៉ោង៧៖១០នាទីយប់ថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០១៨ នៅចំណុចភូមិរមៀត សង្កាត់ឡាបានសៀក ក្រុងបានលុង ខេត្តរតនគិរី។

សមត្ថកិច្ច បានឲ្យដឹងថា ជនសង្ស័យឈ្មោះ នី នឿន (ហៅ​វ៉ាន់ណិត​) ភេទប្រុស អាយុ៣៣ឆ្នាំជនជាតិខ្មែរ ទីលំនៅបច្ចុប្បន្នភូមិថ្មី សង្កាត់ឡាបានសៀក ក្រុងបានលុង ​ខេត្តរតនគិរី។ ជនរងគ្រោះឈ្មោះ យ៉ាង ប៉ង ភេទប្រុស អាយុ៣៧ឆ្នាំ ជនជាតិ(ខ្មែរឡាវ) មានទីលំនៅភូមិឃុំកើតហេតុខាងលើ។

បច្ចុប្បន្នជនសង្ស័យកំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលស្រុកវើនសៃ ដើម្បីបំពេញបែបបទតាមនីតិវិធីបញ្ជូនទៅអយ្យការអមសាលាដំបួងខេត្តចាត់ការតាមច្បាប់៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor