ប្រិយមិត្តប្រហែលជាបានជ្រាបហើយ ទាក់ទងនឹងមិត្តភាព នៃ អ្នកនាង ទូច ស្រីល័ក្ខ និង លោក យូ ឌីស្កូ ដែលជាមិត្តជិតស្និទ្ធិម្នាក់ ហើយបន្ទាប់ពី លោក យូ ឌីស្កូ ធ្លាក់ខ្លួនឈឺ ធ្វើឲ្យអ្នកនាង ទូច ស្រីល័ក្ខ ធ្លាប់បានរៀបរាប់ទាំងអួលដើមកថា៖ “ខ្ញុំចង់ឃើញគាត់មកល្អវិញ ខ្ញុំចង់ឃើញគាត់មកសម្តែងសិល្បៈ ខ្ញុំចង់និយាយថា មនុស្ស ស្រឡាញ់គ្នាពិតប្រាកដគឺមិនចោលគ្នានៅពេលកំពុងតែមានទុក្ខលំបាកទេ”។
ហើយអ្នកនាង ទូច ស្រីល័ក្ខ បានរៀបរាប់បន្តទៀតថា ដោយសារតែភាពជិតស្និទ្ធខ្លាំង ទើបធ្វើឲ្យមានបងប្អូនខ្លះគាត់មានការយល់ច្រឡំថាពួកខ្ញុំទាំងពីរធ្លាប់មានទំនាក់ទំនងស្នេហា ប៉ុន្តែមិនពិតដូច្នេះទេ បងយូ ឌីស្កូ គឺជាបងប្រុសដល់ល្អម្នាក់ ដែលខ្ញុំស្រលាញ់រាប់អាន អ្នកនាងបានរៀបរាប់ទាំងទឹកភ្នែកផងដែរ ។
ជាថ្មីម្ដងទៀត តាមរយៈកម្មវិធីស៊ីអារម្មណ៍របស់ស្ថានីយទូរទស្សន៍ ភីអិនអិន (PNN) បានបង្ហោះវិដេអូមួយ ដែលត្រូវបានចូលរួមពី អ្នកនាង ទូច ស្រីល័ក្ខ និង លោក យូ ឌីស្កូ ជាហេតុធ្វើឲ្យអ្នកនាង ទប់ទឹឹកភ្នែកលែងជាប់ជាថ្មីម្ដងទៀត ។
ប្រិយមិត្តចង់ដឹងរឿង កាន់តែលម្អិត សូមទស្សនាវីដេអូខាងក្រោមនេះទាំងអស់គ្នា៖