Sponsor
ដោយ៖ អាម៉ាប៉ាប៉ាញ៉ូស

តាកែវ​៖ ក្រុមប្រជាពលរដ្ឋ បានព្រួតចាប់បានចោរលួចគោញីមួយក្បាល ប៉ុន្តែមិនបាន សម្រេច នៅចំណុចភូមិត្រពាំងស្រង់ ឃុំស្លា ស្រុកសំរោង ខេត្តតាកែវ សហការគ្នាបាន យ៉ាងល្អ ។

បើយោងតាម លោកវរសេនីយ៍ឯក មឿង សារុន អធិការ នៃអធិការដ្ឋាន នគរបាលស្រុក សំរោង បានឱ្យដឹងថា នៅព្រឹកថ្ងៃសៅរ៍១៣ រោច ខែពិសាខ​ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវថ្ងៃទី១២ ខែឧសភា ឆ្នាំ២០១៨ វេលាម៉ោង ៨និង៣០នាទី មានករណីលួច(គោ) មួយកើតឡើងនៅ​ចំណុចវាលស្រែខាងកើតភូមិ ត្រពាំងស្រង់ ឃុំស្លា ស្រុកសំរោង ដែល បង្ករឡើង ដោយជនសង្ស័យឈ្មោះ ម៉ាន ញ៉េន ភេទប្រុស អាយុ ៣៨ឆ្នាំ ដែលមាន ទីលំនៅភូមិពោធិ៍ ឃុំស្លា ស្រុកសំរោងខេត្តតាកែវ បានធ្វើសកម្មភាព​លួចគោញី០១ក្បាល ពណ៌ស របស់​ឈ្មោះ អ៊ួច សាអែម ភេទប្រុស អាយុ ៤៣ឆ្នាំ រស់នៅភូមិ ឃុំកើតហេតុ ខាងលើ។

លោកអធិការបន្តថា ក្រោយពេលទទួលបានព័ត៌មានបានពីក្រុមប្រជាពលរដ្ឋភ្លាម ថាមាន ករណីចាប់បានចោរលួច(គោ) លោកបានដឹកនាំកម្លាំងជំនាញ នៃអធិការ​ដ្ឋាន​ន​​​​​​គរ​បាល​​ស្រុក សហការជាមួយកម្លាំងប៉ុស្ដិ៍នគរបាលរដ្ឋបាលស្លា និងប្រជាពលរដ្ឋឃាត់ខ្លួនជន សង្ស័យខាងលើ ព្រមទាំ​ង​​​​ដកហូត​វត្ថុ​តាង​រួមមាន គោចំនួនមួយក្បាលប្រគល់ ជូនដល់ ជនរងគ្រោះវិញ បច្ចុប្បន្នជំនាញកំពង់កសាងសំណុំរឿង បញ្ជូនជនសង្ស័យមកកាន់ ស្នងការដ្ឋាននគរបាលខេត្តតាកែវចាត់ការបន្តទៅតាមនីតិវិធីច្បាប់៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor