Sponsor
អាម៉ាប៉ាប៉ាញ៉ូស

ទាក់ទងនឹងប្រធានបទដែលកំពុងក្ដៅគគុកនៅលើបណ្ដាញសង្គមហ្វេសប៊ុក គឺរឿងប្រេងសាំង ដែលគ្រប់គ្នាកំពុងផ្ដោតលើ បន្ទាប់ប្រសាសន៍របស់ លោក ប៉ាន សូរ​ស័ក្តិ រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម បាន​មាន​ប្រសាសន៍​ថា៖ « ការ​កំណត់​តម្លៃ​សាំង​ធម្មតា​នៅ​លើ​ទីផ្សារ គឺជា​យុទ្ធសាស្ត្រ​សម្រាប់​ជួយ​អ្នកក្រ ព្រោះ​អ្នកក្រ​ភាគច្រើន​ប្រើ​ប្រេងសាំង​ធម្មតា ចំណែក​អ្នកមាន​ឡាន​ទំនើប​ៗ គេ​ចាក់​សាំង​ល្អ ដើម្បី​ឲ្យ​ម៉ាស៊ីន​ឡាន​ដំណើរការ​ល្អ ដូចនេះ យើង​មិន​ព្រួយ​ពី​ការ​ឡើងថ្លៃ​លើ​ប្រភេទ​សាំង​ស៊ុប​ពែរ​ទេ » ។

ក្នុងនោះដែលលោក ខាន់ ច័ន្ទសុផល បានលើកឡើងប៉ុន្មានឃ្លានេះ ធ្វើឲ្យមានការគាំទ្រយ៉ាងខ្លាំង ប្រិយមិត្តចង់ដឹងថាគាត់និយាយអ្វីខ្លះ សូមអានខាងក្រោមទាំងអស់គ្នា៖

ធ្វើធំ ពិតមែន តែមិនប្រាកដថា មានចំណេះដឹងទូលំទូលាយ ក្នុងការគិតវិភាគប៉ុន្មាននោះទេ!

អ្នកមាន និងមិនមែនមនុស្ស? មិនមែនជាប្រជាជន? ចេះតែឡើងថ្លៃសាំង ហួសហេតុពេក ក៏វាមិនសមហេតុផលដែរ ។ និងនាំអោយប៉ះពាល់ដល់សេដ្ឋកិសូម្បីតែខ្ញុំអ្នកក្រ ក៏ ម៉ូតូខ្ញុំ ក៏ខ្ញុំត្រូវការចាក់ស៊ុបពែដែរ ព្រោះ ស៊ុបពែស្រុកខ្មែរ ស្មើនិងកម្រិតកំហាប់សាំងធម្មតា ស្រុកគេ ប៉ុណ្ណោះ ។

ខ្ញុំមើលនៅថៃ គេនាំសាំងចូលដូចយើងដែរ តម្លៃតែ ២៣បាត គឺ២៧០០រៀល ហ្គាស LPG 13បាត ប៉ុណ្ណោះ ។

ចុះនាំចូលដូចគ្នា មិនគេលក់ថោកបាន យើងលក់ថោកមិនបាន?

បើប្រេងម៉ាស៊ូត និងសាំងឡើងថ្លៃ អ្វីដែលប៉ះពាល់បំផុតនោះគឺទីផ្សារ ប្រកួតប្រជែង ស្រូវបានធ្លាក់ចុះយ៉ាងខ្លាំងលើទីផ្សារនាំអង្ករចេញ ព្រោះ ភ្លើងថ្លៃខ្លាំង ។

លោក ប៉ាន សូរ​ស័ក្តិ រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម
លោក ខាន់ ចាន់សុផល
@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor