Sponsor
អាម៉ាប៉ាប៉ាញ៉ូស

ភ្នំពេញៈ ក្រុមចោរប្លន់វ័យក្មេង៨នាក់ ត្រូវបានកម្លាំងនគរបាល៣ស្ថាប័ន សហការគ្នា តាមចាប់បានទាំងអស់ ក្រោយពួកគេធ្វើសកម្មភាពវាយប្លន់យកម៉ូតូ១គ្រឿងពីនារីម្នាក់បានសម្រេច នៅមូលដ្ឋានខណ្ឌដូនពេញ បាន១យប់រួចមកនោះ។

សមត្ថកិច្ច ជំនាញបានឲ្យដឹងថា បន្ទាប់ពីមានហេតុការណ៍វាយប្លន់យកម៉ូតូ១គ្រឿង កាលពីវេលាម៉ោង០៣និង១០នាទីរំលងអធ្រត្រឈានចូលថ្ងៃទី៦ ខែឧសភា ឆ្នាំ២០១៨ នៅចំណុចមុខហាង(មេត្រូ) នៅផ្លូវព្រះស៊ីសុវត្ថិ ក្នុងសង្កាត់ផ្សារកណ្តាល១ ខណ្ឌដូនពេញ ហើយនោះ កម្លាំងប៉ុស្តិ៍មូលដ្ឋាននៃអធិការនគរបាលខណ្ឌដូនពេញ សហការជាមួយកម្លាំងការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ រាជធានីភ្នំពេញ រួមជាមួយកម្លាំងនគរបាលខណ្ឌពោធិ៍សែនជ័យ បើកប្រតិបត្តិការស្រាវជ្រាវ និងតាមចាប់ក្រុមជនសង្ស័យទាំង៨នាក់ ព្រមទាំងដកហូតម៉ូតូចំនួន៥គ្រឿង ក្នុងនោះដកហូតម៉ូតូរបស់នារីរងគ្រោះមកវិញផងដែរ។

សមត្ថកិច្ច បានបន្តទៀតថា នារីរងគ្រោះឈ្មោះ សិង សុភ័ណ អាយុ២៤ឆ្នាំ មុខរបរបុគ្គលិក ហាងបារាំងស្នាក់នៅផ្ទះជួល សង្កាត់ជ័យជំនះ ខណ្ឌដូនពេញ ម៉ូតូដែលសង្ស័យប្លន់យកទៅ និងដកហូតបានមកវិញនោះម៉ាក Scoopy ពណ៌ក្រហម ពាក់ស្លាកលេខភ្នំពេញ ១GQ-៦៩៦៥។ ចំណែកក្រុមជនងសង្ស័យទាំង៨នាក់ ទី១ ឈ្មោះ ជ័យ យ៉ា ភេទប្រុស អាយុ២៩ឆ្នាំ ទី២ ឈ្មោះ ហេង សំណាង ភេទប្រុស អាយុ២២ឆ្នាំ ទី៣ ឈ្មោះ គិន សាម៉េត ភេទប្រុស អាយុ៣០ឆ្នាំ ទី៤ ឈ្មោះ ថុន បញ្ញា ភេទប្រុស អាយុ២៩ឆ្នាំទី៥ ឈ្មោះ ភី សេងហៀង ភេទប្រុស អាយុ១៨ឆ្នាំ ទី៦ ឈ្មោះ នៅ ភារៈ ភេទប្រុស អាយុ២១ឆ្នាំ ទី៧ឈ្មោះ នៅ ភារម្យ ភេទប្រុស អាយុ២៤ឆ្នាំ និងទី៨ ឈ្មោះ អ៊ីម ធារ៉ា ភេទប្រុស អាយុ២០ឆ្នាំ។

សមត្ថកិច្ច បានបញ្ជាក់ថា ក្នុងការឃាត់ខ្លួនក្រុមជនសង្ស័យទាំង កម្លាំងបានដកហូតម៉ូតូសេរីទំនើបចំនួន៤គ្រឿង និងម៉ូតូរបស់ជនរងគ្រោះ១គ្រឿង ហើយ​បានប្រគល់ឲ្យជនរងគ្រោះវិញ។ ចំណែកក្រុមជនសង្ស័យ ត្រូវបាននាំមកឃុំ​ខ្លួន​នៅ​អធិការនគរបាលខណ្ឌពោធិ៍សែនជ័យ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅលាការ​ចាត់ការតាមនីតិវីធី៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor