Sponsor
ដោយ៖ អាម៉ាប៉ាប៉ាញ៉ូស

ក្រចេះ ៖ បើទៅតាមយោងតាមបណ្ដាញទំនាក់ទំនងសង្គមហ្វេសប៊ុក ផ្លូវការរបស់ ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន បានសរសេរថា បានឲ្យដឹងថាអំពីព័ត៌មានប្រជាពលរដ្ឋរងគ្រោះ នៅភូមិស្រែនន ឃុំកន្ទួត ស្រុកចិត្របុរី ខេត្តក្រចេះ គិតត្រឹមម៉ោង១០:០០នាទី ថ្ងៃ៧ ខែឧសភា ឆ្នាំ២០១៨ : សរុបរួមទាំងអស់ចំនួន ២១៤ នាក់ ស្រី ១២៣ នាក់ ក្នុងនោះមាន : -អ្នករងគ្រោះកំពុងសង្រ្គោះបន្ទាន់ សម្រាកនៅមន្ទីរ ពេទ្យបង្អែកខេត្ត ចំនួន១៩២នាក់ ក្នុងនោះស្រីចំនួន១០៨នាក់ -អ្នករងគ្រោះបញ្ចូនទៅភ្នំពេញ មានចំនួន១៥នាក់ ក្នុងស្រី១១នាក់ (ស្លាប់០៧នាក់ ស្រី០៥) "អ្នករងគ្រោះកំពុងសង្គ្រោះបន្ទាន់សរុប ២០០ នាក់ ក្នុងនោះស្រី១១៤។

តាមប្រភពដដែលបានបន្តទៀតថា អ្នកស្លាប់ ចំនួន១៤នាក់ ក្នុងនោះស្រីចំនួន៩នាក់ មានឈ្មោះដូច ខាងក្រោម៖ ១.ផាត់ សានន ភេទស្រី រស់នៅទេចម្លង ២.ស៊្រន ស្រែ ភេទស្រី រស់នៅទេចម្លង ៣.មល ទូច ភេទប្រុស រស់នៅខ្សាល់ ៤.ប្រប់ តុល ភេទស្រី រស់នៅទេចម្លង ៥.ទូច ទេង ភេទប្រុស រស់នៅខ្សាល់ ៦.ភីន ហម ភេទស្រី រស់នៅអូរចឹង ៧.គ្រង អៃ ភេទស្រី រស់នៅទេចម្លង ៨.តា រន ភេទប្រុស រស់នៅខ្សាល់ ៩.គាំ ហេង ភេទប្រុស រស់នៅស្រែសង្កែ ១០.សៅ ណាន ភេទស្រី រស់នៅយ៉ែ ១១.ដើក ក្រត ភេទប្រុស រស់នៅទេចម្លង ១២. ដើក ជាល ភេទស្រី រស់នៅទេចម្លង ១៣. បូ ខា ភេទស្រី រស់នៅទេចម្លង ១៤.?

អ្នកដែលកំពុង សង្គ្រោះបន្ទាន់(សាលសង្គ្រោះបន្ទាន់) នៅមន្ទីរពេទ្យកាល់ម៉ែតចំនួន ៨ នាក់ ស្រី ៦ នាក់ ៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor