Sponsor
អាម៉ាប៉ាប៉ាញ៉ូស

ភ្នំពេញៈ កម្លាំងសមត្ថកិច្ចខណ្ឌឬស្សីកែវ ចុះធ្វើរដ្ឋបាលតាមភូមិសាស្ត្រស្មុគស្មាញនៅក្នុងមូលដ្ឋាន ដោយបានធ្វើការឃាត់ខ្លួនមនុស្សប្រុសស្រី១០នាក់ ពាក់ព័ន្ធនឹងករណីគ្រឿងញៀន ព្រមទាំងដកហូតថ្នាំញៀន និងសម្ភារៈវត្ថុតាងមួយចំនួនផងដែរ កាលពីយប់ថ្ងៃពុធ ទី២៣ ខែឧសភា ឆ្នាំ​២០១៨នេះ ។

បើតាមលោក ម៉ៅ ចាន់ថុន នាយផ្នែកគ្រឿងញៀនខណ្ឌឬស្សីកែវ ​ដែលដឹកនាំកម្លាំងចុះរដ្ឋបាលស្វែងរកបទល្មើសនោះ បានប្រាប់ឲ្យភ្នាក់ងារ CAM POST ដឹងថា នៅក្នុងទីតាំងទី១ សមត្ថកិច្ចឃាត់ខ្លួនចំនួន២នាក់ ពាក់ព័ន្ធនឹងការប្រើប្រាស់គ្រឿងញៀន នៅចំណុចផ្ទះជួលផ្លូវលំក្រុម២ ភូមិបឹងឈូក សង្កាត់គីឡូម៉ែត្រលេខ៦ ។ ទី១-ឈ្មោះ អ៊ុក សុធី ភេទប្រុស អាយុ៣៨ឆ្នាំ មុខរបរ កម្មករ ស្នាក់នៅកន្លែងកើតហេតុខាងលើ(ប្រើប្រាស់)។ ទី២-ឈ្មោះ ហម វាសនា ភេទប្រុស អាយុ៣២ឆ្នាំ​ មុខរបរ និងទីលំនៅមិនប្រាកដ(ប្រើប្រាស់)។​ ដោយធ្វើការដកហូតសម្ភារៈមានឧបករណ៍ប្រើប្រាស់សារធាតុញៀនមួយចំនួន ។

ដោយឡែកទីតាំងទី២ សមត្ថកិច្ចបានឃាត់ខ្លួនបានជនសង្ស័យប្រុសស្រីចំនួន៨នាក់ ក្នុងករណីប្រើប្រាស់ដូចគ្នា ដោយដកហូតបាននូវថ្នាំញៀនចំនួន២កញ្ចប់ ដាវ១ដើម​ រួមនឹងសម្ភារៈគ្រឿងញៀនមួយចំនួន នៅចំណុចផ្ទះជួលលេខ៦៤០ ផ្លូវលំក្រុម៤ ភូមិក្រោលគោ សង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌឬស្សីកែវ​ ។

លោកអនុសេនីយ៍ឯក ម៉ៅ​ ចាន់ថុន បានឲ្យដឹងទៀតថា ជនសង្ស័យទី១-ឈ្មោះ វុន សុខ ភេទប្រុស អាយុ១៩ឆ្នាំ មុខរបរលក់ដូរ។ ទី២-ឈ្មោះ អ្នក វិច្ឆិកា ភេទប្រុស អាយុ១៧ឆ្នាំ មុខរបរមិនពិតប្រាកដ។ ទី៣-ឈ្មោះ ប្រាក់ សារឿន ភេទប្រុស អាយុ៤០ឆ្នាំ មុខរបរទិញអេតចាយ ទាំង៣នាក់ ស្នាក់នៅបន្ទប់ជួល ភូមិក្រោលគោ សង្កាត់គីឡូម៉ែត្រលេខ៦។ ទី៤-ឈ្មោះ ស៊ឹម ពុធទ្វារ៉ា ភេទប្រុស អាយុ២៨ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះជួលភូមិមិត្តភាព សង្កាត់ឬស្សីកែវ។ ទី៥-ឈ្មោះ ពេជ្រ បញ្ញា ភេទប្រុស អាយុ១៧ឆ្នាំ មុខរបរ និងស្នាក់នៅមិនពិតប្រាកដ។ ទី៦-ឈ្មោះ ពៀជ សារ៉ាន់ ភេទប្រុស អាយុ១៧ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះជួលផ្លូវលំ ភូមិបឹងសាឡាងសង្កាត់ឬស្សីកែវ។ ទី៧-ឈ្មោះ អៀង ឧត្តមសុផានិត ភេទប្រុស អាយុ១៧ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះជួល ផ្លូវលំភូមិ មិត្តភាពសង្កាត់ឬស្សីកែវ។ ទី៨-ឈ្មោះ ពិត គឹមហេង ភេទស្រី អាយុ១៧ឆ្នាំ មិនពិតប្រាកដ ស្នាក់នៅភូមិឬស្សីជ្រោយ ឃុំឬស្សីជ្រោយ ស្រុកមុខកំពូល ខេត្តកណ្តាល ។

បច្ចុប្បន្នជនសង្ស័យប្រុសស្រីទាំង១០នាក់ខាងលើ ត្រូវបានបញ្ជូនខ្លួនទៅឃុំជាបណ្តោះអាសន្ន នៅអធិការដ្ឋាននគរបាលខណ្ឌឬស្សីកែវ ដើម្បីធ្វើការសាកសួរ​ និងកសាងសំណុំរឿងចាត់ការទៅតាមនីតិវិធីច្បាប់៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor