Sponsor
អាម៉ាប៉ាប៉ាញ៉ូស

កោះកុងៈ យ៉ាងហោចណាស់មានមនុស្សចំនួន៥នាក់ ក្នុងនោះជនបរទេស៣នាក់ បានរងរបួសស្រាល ក្រោយពីរថយន្តដឹកអ្នកដំណើរក្រុមហ៊ុនអូរឡាំពិក ជ្រុលចង្កូតបុកចូលការ៉ាស់សាំង បន្ទាប់ពីបើកគេចម៉ូតូឌ្រីមសង់មួយគ្រឿង​។

គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង១១ព្រឹកថ្ងៃទី១២ ខែឧសភា ឆ្នាំ២០១៨  ត្រង់ចំណុចស្ថានីយសាំងលីមលុង ស្ថិតក្នុងភូមិដីទំនាប ឃុំត្រពាំងរូង ស្រុកកោះកុង ។

អ្នកឃើញហេតុការណ៍ បានឲ្យដឹងថា មុនពេលកើតហេតុ គេឃើញរថយន្តដឹកអ្នកដំណើរក្រុមហ៊ុនអូរឡាំពិក ម៉ាកហ្វតត្រេនហ្វីត ចំណុះ១៨កៅអី ពាក់ស្លាកលេខ ភ្នំពេញ 2D 9716 មានមនុស្សជិះ៤នាក់ ពេលធ្វើដំណើរមកដល់ចំណុចកើតហេតុ បានគេចម៉ូតូម៉ាក C125 ពាក់ស្លាកលេខ 1AQ 4393 ហើយរថយន្តក៏​ជ្រុលចង្កូតទៅបុកស្លាក​កស្ថានីយប្រងឥន្ធនខាងលើ បណ្តាលឲ្យរងរបួស៥នាក់ និងបរទេស៣នាក់​។

ជនរងគ្រោះ​១.ឈ្មោះ ប៊ី គីណាល់ ភេទប្រុស អាយុ៣០ឆ្នាំ ជនជាតិខ្មែរ ជាអ្នកបើកបរ មានទីលំនៅភូមិតាង៉ើយ ឃុំរោងដំរី ស្រុកបាភ្នំ ខេត្តព្រៃវែង របួសស្រាល។ ២.ឈ្មោះ Maya Zente ភេទស្រី ជនជាតិអាឡឺម៉ង់ រងរបួសស្រាល។ ៣.ឈ្មោះ  Anna Merslen  ភេទស្រី  ជនជាតិអាឡឺម៉ង់ រងរបួសស្រាល។ ៤.ឈ្មោះ  Kasa Monthayasuk ភេទស្រី ជនជាតិថៃ រងរបួសស្រាល។ ចំណែកបើកបរម៉ូតូ​ឈ្មោះ ភី ណេត ភេទប្រុស អាយុ ១៨ឆ្នាំ មានទីលំនៅភូមិដីទំនាប ឃុំត្រពាំងរូង ស្រុកកោះកុង រងរបួសស្រាល។

ក្រោយកើតហេតុសមត្ថកិច្ច បាន​ចុះទៅ​អន្តរាគមន៍នៅទីតាំងកើតហេតុភ្លាម​ៗ និងបានបញ្ជូនជនរងគ្រោះទៅកាន់មន្ទីរពេទ្យ ដោយឡែករថយន្ត និងម៉ូតូ សមត្ថកិច្ចអូសយកមករក្សារទុក  រង់ចាំការដោះស្រាយពេលក្រោយ៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor