Sponsor
អាម៉ាប៉ាប៉ាញ៉ូស

រតនគិរីៈ យុវជនម្នាក់ បានសម្រេចចិត្តទិញសាំងចាក់ដុតខ្លួនឯង សំណាង​មិនស្លាប់ គ្រាន់តែរលាករបកស្បែកពេញខ្លួន រងរបួសធ្ងន់ ព្រោះតែខឹងបងស្ដីបន្ទោស រឿងបន្តិចបន្តួចសោះ។

ហេតុការណ៍នេះ​បានបង្កឲ្យមានការភ្ញាក់ផ្អើល កាលពីម៉ៅង៧និង២០នាទីយប់​ថ្ងៃ១២ ខែឧសភា ឆ្នាំ២០១៨ ភូមិបានហ្វាំង ឃុំប៉ុង ស្រុកវើនសៃ ខេត្តរតនគិរី។

សមត្ថកិច្ច បានឲ្យដឹងថា ជនរងគ្រោះឈ្មោះ អ៊ុត ដាំឌី ភេទប្រុស អាយុ១៦ឆ្នាំ ជនជាតិឡាវ រស់ភូមិឃុំកើតហេតុ ដោយសារខឹងបងប្អូនស្តីប​ន្ទោសបន្តិចបន្តួច ក៏យកសាំងចាក់ដុតខ្លួនឯង បណ្ដាលឲ្យ​រងរបួសធ្ងន់ ត្រូវបានបងប្អូនបញ្ជូនសង្គ្រោះបន្ទាន់នៅមណ្ឌលសុខភាព ស្រុកវើនសៃ៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor