Sponsor
ដោយ៖ អាម៉ាប៉ាប៉ាញ៉ូស

 (កំពត)៖ យោងតាមមន្ត្រីនគរបាលមូលដ្ឋាន បានឲ្យដឹងថា កុមាររងគ្រោះទាំង៣នាក់ រួមមានឈ្មោះ៖ ញ៉ែត ចាន់ស្រីនីត ភេទស្រី អាយុ ៨ឆ្នាំ, លី ផាន់រី ភេទស្រី អាយុ ១០ឆ្នាំ, សេង ផានិត ភេទប្រុស អាយុ ៧ឆ្នាំ បានលង់ទឹកស្លាប់ដំណាលគ្នា ខណៈចុះលេងក្នុងស្រះទឹក នៅម៉ោង១២៖៣០នាទីរសៀល ថ្ងៃទី១២ ខែឧសភា ឆ្នាំ២០១៨ នៅចំណុចស្រះទឹកខាងក្រោយវត្តអណ្តូងប្រេង ស្ថិតក្នុងភូមិ អូរតូច សង្កាត់អណ្តូងខ្មែរ ក្រុងកំពត ហើយកុមារទាំង៣នាក់ជាសិស្សថ្នាក់ទី២ រៀននៅវត្តអណ្តូងប្រេងខាងលើ និងមានទីលំនៅភូមិទ្វីខាងជើង សង្កាត់អណ្តូងខ្មែរ ក្រុងកំពត ខេត្តកំពត ។

មន្ត្រីនគរបាលដដែល បានបន្តថា ក្មេងរងគ្រោះទាំង៣នាក់នេះ បានទៅរៀននៅសាលា ក្នុងវត្តអណ្តូងប្រេង តែមិនទាន់ដល់ម៉ោងចូលរៀនផង កុមាររងគ្រោះ ក៏ឆ្លៀតពេលបបួលគ្នាចុះងូតទឹកលេងក្នុងស្រះ ដែលមានជម្រៅ ៤ម៉ែត្រ ដោយសារមិនចេះហែលទឹក ក៏បណ្តាលឲ្យលង់ស្លាប់ដំណាលគ្នាទាំង៣នាក់តែម្តងទៅ។

បច្ចុប្បន្នសាកសពក្មេងរងគ្រោះទាំង ៣នាក់ ត្រូវបានក្រុមគ្រួសារនីមួយៗ ចាត់ចែងធ្វើបុណ្យតាមប្រពៃណីហើយ៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor