Sponsor
អាម៉ាប៉ាប៉ាញ៉ូស

កំពង់ស្ពឺៈ យុវជនម្នាក់​បានស្លាប់ភ្លាមៗនៅនឹងកន្លែងយ៉ាងអាណោចអាធ័ម ខណៈកំពុងជិះម៉ូតូ ត្រូវ​គោយន្តកន្ត្រៃរេចង្កូតបុកពេញទំហឹង។

គ្រោះថ្នាក់ចរាចរណ៍​ដ៏រន្ធត់នេះ កើតឡើងកាលពី​វេលាម៉ោង១២៖៣០នាទីថ្ងៃ​ពុធ ១០រោច ខែពិសាខ ឆ្នាំច ព.ស២៥៦២ ត្រូវនឹងថ្ងៃទី៩ ខែឧសភា ឆ្នាំ២០១៨ លើក​ផ្លូវលេខ៤៤ ត្រង់​ចន្លោះគីឡូម៉ែត្រ៧៥-៧៦ ស្ថិតក្នុង​ភូមិផ្លោច ឃុំត្រពាំងជោ ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ។

អ្នកឃើញហេតុការណ៍ បានឲ្យដឹងថា មុនពេលកើតហេតុ គេឃើញគោយន្តកន្ត្រៃម៉ាកគូបូតា ១៥ សេស ដឹកឈើសន្លឹក អ្នកបើកបរ​មិនស្គាល់អត្តសញ្ញាណ ធ្វើដំណើរពីលិចទៅកើត លុះមកចំណុចកើតហេតុ បានរេចង្កូតទៅជិះម៉ូតូម៉ាកហុងដា សេ១២៥ ពណ៌ខ្មៅ សេរី២០១៤  ពាក់ស្លាកលេខភ្នំពេញ 1CH-0345 បើកបរដោយ​ឈ្មោះ ណាត លាងហេង ភេទប្រុស អាយុ១៧ឆ្នាំ នឹងអ្នករួមដំណើរឈ្មោះ ពក ដេត ភេទប្រុស អាយុ២៨ឆ្នាំ ក្នុងទិសដៅបញ្ច្រាសគ្នាពេញទំហឹង បណ្តាលឲ្យកិនយុវជនអ្នកបើកបរម៉ូតូស្លាប់ក្រោមគោយន្តកន្ត្រៃ រីឯអ្នករួមដំណើររងរបួសធ្ងន់។ កើតហេតុភ្លាមៗ អ្នកបើកបរគោយន្តបានរត់គេចខ្លួនបាត់។

ក្រោយកើតហេតុ សមត្ថកិច្ច​ចុះទៅធ្វើការវាស់វែង ហើយបញ្ជូនជនរងគ្រោះទៅមន្ទីរពេទ្យ រីឯសាកសព​ ប្រគល់ឲ្យ​សាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី។ ចំណែក​គោយន្ត និងម៉ូតូ សមត្ថកិច្ចអូសយកមករក្សាទុកជាបណ្ដោះអាសន្ននៅអធិការដ្ឋាននគរបាលស្រុកឱរ៉ាល់ ដើម្បីស្រាវជ្រាវរកអត្តសញ្ញាណអ្នកបើកគោយន្ត មកធ្វើការដោះស្រាយពេលក្រោយ៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor