Sponsor
អាម៉ាប៉ាប៉ាញ៉ូស

ភ្នំពេញៈ ខ្មែរអ៊ិស្លាមទាំង៤នាក់ ដែលមុជទឹករាវយកដែកសំណល់ពីការសាងសង់ស្ពានបាឡេនោះ ត្រូវបានអនុញ្ញាតឲ្យត្រលប់ទៅផ្ទះវិញហើយ។

នេះបើតាមការឲ្យដឹងពីលោក សៀម សុត្ថាវុធ អធិការនគរបាលខណ្ឌជ្រោយចង្វា បាន Cam Post នាល្ងាចថ្ងៃពុធ ១០រោច ខែពិសាខ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី៩ ខែឧសភា ឆ្នាំ២០១៨នេះថា ការដោះលែងឲ្យជនជាតិខ្មែរអ៊ិស្លាមទាំង៤នាក់នោះឲ្យមានសេរីភាពវិញនេះ ដោយសារតែមិនមានពាក្យបណ្ដឹងណាមួយនោះទេ ហើយណាមួយរដ្ឋបាលសាលារាជធានីភ្នំពេញ ក៏បានស្នើឲ្យមានការដោះលែង និងមានអ្នកធានាផងដែរនោះ ទើបខាងអធិការដ្ឋាននគរបាលខណ្ឌជ្រោយចង្វា សម្រេចដោះលែងពួកគាត់ឲ្យទៅផ្ទះវិញដោយគ្មានលក្ខណអ្វីឡើយ។

លោកបន្តថា ដែកទាំងអស់ដែលគេប្រមូលនោះ ត្រូវបានក្រុមហ៊ុន អូស៊ីអាយស៊ី ប្រមូលយកទៅវិញអស់ហើយ។

លោកបញ្ជាក់ថា ខ្មែរអ៊ិស្លាមទាំង៤នាក់ ក៏បានធ្វើកិច្ចសន្យាផងដែរ។

គួរជម្រាបថា ករណីនេះ បង្កការភ្ញាក់ផ្អើលតាំងពីពាក់កណ្ដាលរាត្រី ឈានចូលថ្ងៃទី៩ ខែឧសភានេះ ក្រោយពីលឺដំណឹងថា មានមនុស្សកាត់ស្ពានបាឡេយកដែកលក់។ ប៉ុន្តែបន្ទាប់ពីការស្រាវជ្រាវ និងសារភាពត្រង់ៗផងនោះ ទើបរកឃើញថា វាគ្រាន់តែជាករណីខ្មែរអ៊ិស្លាមនាំគ្នាទៅប្រមូលយកដែកដែលសេសសល់ពីការស្ថាបនាស្ពានប៉ុណ្ណោះ ហើយការប្រមូលនេះ គឺមុជចូលទឹករាវយក មិនមែនកាត់ស្ពានដូចសារព័ត៌មានមួយចំនួនបង្ហោះនោះទេ៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor