
ប្រភពពីលោកផែងវណ្ណៈបានឲ្យដឹងថា មន្ត្រីនគរបាលចរាចររាជធានីភ្នំពេញ ដែលយកតួនាទីភារកិច្ចទារលុយពីជនល្មើសច្បាប់ចរាចរ ២០ ដុល្លារ បង្ករអោយមានការរឹះគន់កក្រើក Facebook បន្ទាប់មកមេៗស្នើបណ្ដេញចេញពីក្របខណ្ឌនោះ ពេលនេះត្រូវបានប្រភពមួយអះអាងថា ថ្នាក់ដឹកនាំអគ្គស្នងការ និង ថ្នាក់ដឹកនាំក្រសួងមហាផ្ទៃសម្រេចមិនបណ្ដេញចេញពីក្របខណ្ឌទេដោយគ្រាន់តែដាក់វិន័យតាមបទបញ្ជានគរបាលជាតិតែប៉ុណ្ណោះ ។
ប្រភពបានបញ្ជាក់ថា ករណីស្នើបណ្ដេញមន្ត្រីនគរបាលចរាចរ ២ រូបនេះចេញពីក្របខណ្ឌថ្នាក់លើបានសម្រេចអោយដាក់វិន័យតាមបទបញ្ជានគរបាលជាតិ ទុកឱកាសអោយមន្ត្រីទាំងពីរនេះកែខ្លួន ។
មតិស្មេរ ៖ បើបានថ្នាក់លើទុកឱកាសអោយកែខ្លួនទៅហើយ សូមមេត្តាកុំបន្តប្រព្រឹត្តអំពើមិនគប្បីទៀត ត្រូវចេះកែកំហុសឆ្គងរបស់ខ្លួនឡើងវិញ ។ បើថ្ងៃក្រោយមានករណីដដែលកើតឡើងទៀត ថ្នាក់លើនឹងមិនយោគយល់ទៀតទេ ។

