
នៅថ្ងៃទី ០៥ ខែ ឧសភា ឆ្នាំ ២០១៨នេះ លោក តាន់ គឹម សួរ ចេញ វីដេអូរិះគន់ និងបង្ហាញឲ្យអាជ្ញាធរបានជ្រាបទាក់ទងនឹង ចរាចរណ៍នៅចំណុចរង្វង់មូលទួលគោកចាស់ ដោយឃើញថាមានសភាពរញ៉េរញ៉ៃជាខ្លាំង ក្នុងការចរាចរ ហើយប្រសិនបើមានបញ្ហាគ្រោះថ្នាក់ ណាមួយ គឺពិបាកក្នុងការដោះស្រាយហើយ ព្រោះការដាច់ភ្លើងស្តុបនេះជាច្រើនថ្ងៃមកហើយ និងមិនមានប៉ូលិសសម្រួលចរាចរណ៍ទៀត ។

លោកក៍បានបញ្ជាក់ផងដែរថា ការដែលដាច់ស្ដុបនេះ ដោយហេតុថាអាជ្ញាធរ កំពុងពង្រីកផ្លូវ ។



សូមទស្សនាវីដេអូចរាចរណ៍ ទាំងពេលថ្ងៃ និងពេលយប់ទាំងអស់គ្នា ៖