Sponsor
អាម៉ាប៉ាប៉ាញ៉ូស

រតនគិរីៈ ជនជាតិថៃម្នាក់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ព្រោះឆ្លងដែនមករស់នៅកម្ពុជាដោយខុសច្បាប់។

ការឃាត់ខ្លួននេះ សមត្ថកិច្ចធ្វើឡើងនៅព្រឹកថ្ងៃសៅរ៍ ៦រោច ខែពិសាខ ឆ្នាំច សំរឹទ្ធស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី៥ ខែឧសភា ឆ្នាំ២០១៨។

មន្ត្រីនគរបាលប៉ុស្តិ៍ឃុំយ៉ាទុងបានឲ្យដឹងថា កម្លាំងរបស់លោកបានឃាត់ខ្លួនជនជាតិថៃម្នាក់ ដែលរូបគេស្ថិតក្នុងស្ថានភាពលំបាកតោកយ៉ាកធ្វើដំណើរគ្មានគោលដៅ និងគ្មានលិខិតឆ្លងដែន។

មន្ត្រីនគរបាលបន្តថា ជនជាតិថៃដែលឃាត់ខ្លួនឈ្មោះ សា ង៉ាខ្លាប់ប៊ុន ភេទប្រុស អាយុ៤៧ឆ្នាំ ជនជាតិថៃ រស់នៅភូមិណាសាយ ឃុំសឺម ស្រុកណូនភិសៃ ខេត្តណងខាយ ប្រទេសថៃ។

ក្រោយសាកសួរ ជនជាតិថៃរូបនេះបានប្រាប់ថា រូបគេចាកចេញពីស្រុកកំណើតអស់រយៈពេលជាង៩ខែមកហើយ ដោយគ្មានគោលដៅច្បាស់លាស់ ដោយភ្ជាប់មកជាមួយខោអាវមួយកំភ្លេ ឆ្នាំងបាយពីរ កាំបិតស្នៀតពី ពីដុងទឹកបី។ តាមការសន្និដ្ឋាន ជនបរទេសរូបនេះអាចបែកធម៌ ព្រោះរូបគេប្រាប់ថា ធ្លាប់បួសរៀនជាសង្ឃចំនួន១៤ព្រះវស្សា។

បច្ចុប្បន្ន ជនជាតិថៃរូបនេះ ត្រូវបានសមត្ថកិច្ចឃុំខ្លួនជាបណ្តោះអាសន្ន នៅការិយាល័យអន្តោប្រវេសន៍ រង់ចាំចាត់ការតាមផ្លូវច្បាប់៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor