Sponsor
អាម៉ាប៉ាប៉ាញ៉ូស

កំពតៈ ខ្លាំងអីយ៉ាងនេះ… បុរសម្នាក់ ចូលដេកជាមួយនិងកូនក្រមុំគេហើយ ពេលឪពុកម្ដាយគេតាមទាន់ បែរជាយកកាំបិតទៅលើជនរងគ្រោះទាំង២នាក់ បណ្ដាលឲ្យរងរបួសធ្ងន់ធ្ងរ កាលពីយប់ថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០១៨ វេលាម៉ោង២៖៣៥នាទី ឈានចូលថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០១៨ នៅចំណុចភូមិឈ្លីតលើ ឃុំឃ្ចាយខាងត្បូង ស្រុកដងទង់ ខេត្តកំពត ។

សមត្ថកិច្ចបានឲ្យដឹងថា មុនពេលកើតហេតុ មានជនសង្ស័យម្នាក់ ឈ្មោះ ហាស រិទ្ធ ភេទប្រុស អាយុ២៦ឆ្នាំ បានមកដេកជាមួយឈ្មោះ សួន ឌីណា ភេទស្រី អាយុ២១ឆ្នាំ នៅភូមិឃុំជាមួយគ្នា។ ពេលកំពុងដេក ខណៈនោះឪពុកបង្កើត(ជនរងគ្រោះ) ឈ្មោះ កែវ សុឃឿប អាយុ៤៩ និង ម្ដាយឈ្មោះ ហេង គឹមសេង អាយុ៣១ឆ្នាំ ចូលទៅមើល ក៏ត្រូវជនសង្ស័យចាក់ បណ្តាលឲ្យរបួសទាំង២ របួសធ្ងន់ ម្ដាយរងរបួសត្រូវដោះខាងស្តាំ ដៃស្តាំ និងភ្លៅ រីឯឪពុករបួសស្រាលត្រូវថ្ងាស និងដៃស្តាំបន្តិច។ ជនរងគ្រោះជាប្តី កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យស្រុកកំពុងត្រាច ។ ក្រោយពេលកើតហេតុ ជនសង្ស័យបានរត់គេចខ្លួនបាត់ស្រមោលទាំងយប់៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor