Sponsor
អាម៉ាប៉ាប៉ាញ៉ូស

ស្វាយរៀងៈ មានការភ្ញាក់ផ្អើលដល់អ្នកភូមិ ក៏ដូចជាក្រុមគ្រួសារនាំគ្នាជួយសង្គ្រោះក្មេងប្រុស២នាក់ បន្ទាប់ពីលង់ទឹកស្រះខាងក្រោយផ្ទះ បណ្ដាលឲ្យស្លាប់ម្នាក់ និងម្នាក់ទៀតសង្គ្រោះទាន់ពេលដឹកមកកាន់មន្ទីរពេទ្យបង្អែកស្រុករមាសហែក ។

ហេតុការណ៍លង់ទឹកនេះ បានកើតឡើងកាលពីវេលាម៉ោង៣៖៤០នាទីរសៀល ថ្ងៃទី២២ ខែឧសភា ឆ្នាំ២០១៨ នៅចំណុចភូមិក្រញូង ឃុំមុខដា ស្រុករមាសហែក ខេត្តស្វាយរៀង ។

មន្រ្តីនគរបាលស្រុករមាសហែក បានឲ្យដឹងថា ក្មេងប្រុសដែលលង់ទឹកស្លាប់នោះមានឈ្មោះ វ៉ាន់ សាវាន អាយុ៦ឆ្នាំ មានឪពុកឈ្មោះ អ៊ុក សាវន អាយុ៣២ឆ្នាំ មុខរបរ កសិករ និងមានម្តាយឈ្មោះ ប៉ុល ស៊ីណា អាយុ៣០ឆ្នាំ មុខរបរ លក់ដូរ មានទីលំនៅក្នុងភូមិឃុំកើតហេតុខាងលើ។ ចំណែកក្មេងប្រុសដែលជួយសង្គ្រោះទាន់ពេលមានឈ្មោះ ប៉េះ ភាន អាយុ៧ឆ្នាំ មានឪពុកឈ្មោះ ប៉េះ សេន អាយុ៣១ឆ្នាំ មុខរបរ កសិករមាន និងម្តាយឈ្មោះ ខែក ស៊ីណា អាយុ២៩ឆ្នាំ មុខរបរ កសិករ រស់នៅភូមិឃុំជាមួយគ្នា ។

តាមអ្នកភូមិបានឲ្យដឹងថា មុនកើតហេតុ មានក្មេងប្រុស២នាក់ បាននាំគ្នារត់ប្រឡែង និងចុះមុជទឹកស្រះខាងក្រោយផ្ទះ ប្រមាណជា១៥នាទី ស្រាប់តែមានការភ្ញាក់ផ្អើលនិងស្រែកហៅអ្នកភូមិជួយសង្គ្រោះរូបខ្លួន ទើបលឺដល់ក្រុមគ្រួសារនាំគ្នាជួយអន្តរាគមន៍ ប្រញាប់ប្រញាលចុះមុជរកឃើញ និងលើកមកដាក់លើគោក និងធ្វើចលនាដៃជើង ប៉ុន្តែជាអកុសលក្មេងប្រុសឈ្មោះ វ៉ាន់ សាវាន ដោយសភាពធ្ងន់ពេក ក៏បានបាត់បង់ជីវិតទៅ ចំណែកម្នាក់ទៀត បានសង្គ្រោះទាន់ពេលនៅមន្ទីរពេទ្យបង្អែកស្រុករមាសហែក ។

ក្រោយពីពិនិត្យសាកសពរួច សមត្ថកិច្ចមូលដ្ឋានបានប្រគល់សពក្មេងប្រុសរងគ្រោះទៅឲ្យក្រុមគ្រួសារយកមកធ្វើបុណ្យតាមប្រពៃណីទាំងក្ដុកក្ដួលបំផុត៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor