Sponsor
អាម៉ាប៉ាប៉ាញ៉ូស

ម៉ាឡេស៊ីៈ នៅថ្ងៃសុក្រនេះ លោក Mahathir Mohamad នាយករដ្ឋមន្ត្រីដែលទើបជាប់ឆ្នោតថ្មីរបស់ប្រទេសម៉ាឡេស៊ី បានធ្វើការតែងតាំងរដ្ឋមន្ត្រីថ្មីចំនួន១០រូប ដែលជាដំណើរការដំបូងរបស់គាត់ និងដៃគូចម្រុះ របស់គាត់ Pakatan Harapan  (PH)ដើម្បីរៀបចំគណៈរដ្ឋមន្ត្រីមួយ បន្ទាប់ពីបានស្បថចូលកាន់មុខតំណែង បន្ទាប់ពីទទួលបានជ័យជម្នះ។ ទីភ្នាក់ងារ Xinhua បានចុះផ្សាយនៅថ្ងៃទី១១ ខែឧសភានេះ។

នៅឯសន្និសីទសារព័ត៌មានមួយដែលបានធ្វើឡើង បន្ទាប់ពីកិច្ចប្រជុំមួយជាមួយមេដឹកនាំបក្សផ្សេងៗនោះ ក្រុមចម្រុះ PH លោក Mahathir  បានកំណត់បញ្ជីឈ្មោះរដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុ ក្រសួងមហាផ្ទៃ ក្រសួងអប់រំ ក្រសួងព័ត៌មាន ក្រសួងវិទ្យាសាស្ត្រ និងសាធារណការ ក្នុងចំណោម១០តំបន់ ដែលតម្រូវឲ្យមានរដ្ឋមន្ត្រីម្នាក់ ដែលទទួលបន្ទុកក្នុងពេលឆាប់ៗ ។

លោក Mahathir បានថ្លែងក្រោយពីបានស្បថចូលកាន់តំណែងកាលពីយប់ថ្ងៃព្រហស្បតិ៍ថា រដ្ឋមន្រ្តីថ្មីចំនួន១០រូបនៅឯគណៈរដ្ឋមន្ត្រីថ្មី នឹងត្រូវប្រកាសមុខតំណែងនៅថ្ងៃសៅរ៍។

រដ្ឋាភិបាលមុន ដែលស្ថិតក្រោមការដឹកនាំរបស់នាយករដ្ឋមន្ត្រីចាញ់ឆ្នោត Najib Razak មានជាង២៥ក្រសួង ។ លោក Mahathir បានសន្យាថា នឹងរួមគ្នាដើម្បីប្រយុទ្ធប្រឆាំងនឹងអំពើពុករលួយ និងជួយដល់ពលរដ្ឋម៉ាឡេស៊ី៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor