Sponsor
អាម៉ាប៉ាប៉ាញ៉ូស

ភ្នំពេញៈ មេការក្រុមហ៊ុនអគ្គិសនីខេត្តតាកែវម្នាក់ ត្រូវកម្លាំនគរបាលព្រហ្មទណ្ឌរាជធានីភ្នំពេញឃាត់ខ្លួន បញ្ជូនមកសាលាដំបូង តាមដីកាបញ្ជាឲ្យចូលខ្លួនរបស់លោក ងិន ពេជ្រ ព្រះរាជអាជ្ញារងអមសាលាដំបូង ពាក់ព័ន្ធអំពើរំលោភលើទំនុកចិត្ត មានទឹកប្រាក់ជាង១២ម៉ឺនដុល្លារ ។

ជនសង្ស័យមានឈ្មោះ សុខ ពីន ភេទប្រុស ស្នាក់នៅទីស្នាក់ការក្រុមហ៊ុនអគ្គិសនី ភូមិចំបក់ ឃុំពត់សរ ស្រុកបាទី ខេត្តតាកែវ។ ឥឡូវជនសង្ស័យត្រូវបានបញ្ជូនមកអយ្យកសរអមសាលាដំបូងកំពុងសាកសួរ ដោយសំណុំរឿងនេះ ស្ថិតក្នុងដៃលោក ងិន ពេជ្រ ជាអ្នកចាត់ការ។ លោក ងិន ពេជ្រ បានសាកសួរជនសង្ស័យរួចហើយ តែមិនទាន់សម្រេចបែបណាទេ រហូតដល់ល្ងាចថ្ងៃទី ៩ ខែឧសភា ឆ្នាំ២០១៨នេះ ។

តាមប្រភពព័ត៌មាន បានឲ្យដឹងថា នៅដើមឆ្នាំ២០១៨នេះ ឈ្មោះ សុខ ពីន ជាមេការក្រុមហ៊ុនអគ្គិសនី បានទទួលយកប្រាក់បង់ថ្លៃអគ្គិសនី ពីអតិថិជនរយៈពេល៣ខែ សរុបជាង១២ម៉ឺនដុល្លារ ប៉ុន្តែជននេះមិនបានបង្វិលប្រាក់ចូលក្រុមហ៊ុនទេ ដោយទុកជាប្រយោជន៍បុគ្គលផ្ទាល់ខ្លួន ទើបក្រុមហ៊ុនសម្រេចដាក់ពាក្យប្ដឹងមកតុលាការ កាលពីខែមីនា ឆ្នាំ២០១៨មកម្ល៉េះ ទើបតែពេលនេះ ព្រះរាជអាជ្ញាបានសម្រេចចេញដីកាបញ្ជាឲ្យចូលខ្លួនមកតុលាការឲ្យបានមុនថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០១៨ខាងមុខ៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor