header ads

Sponsor

អាម៉ាប៉ាប៉ាញ៉ូស

ភ្នំពេញៈ ពិតជាគួរឲ្យសង្វេគ ព្រោះក្មេងស្រីម្នាក់ មានអាយុទើបតែ៤ឆ្នាំសោះ ត្រូវបានបុរសចិត្តព្រៃផ្សៃម្នាក់ ដែលជាអ្នករស់នៅម្ដុំក្បែរផ្ទះគ្នាចាប់រំលោភ ហើយសម្លាប់យកសពទៅទម្លាក់ក្នុងពាងទឹកនៅលើផ្ទះ ដែលគេទុកចោល។ សាកសពកុមារីរងគ្រោះ ត្រូវបានសាច់ញាតិរកឃើញកាលពីវេលាម៉ោងប្រមាណ១១យប់ ថ្ងៃអង្គារ ១៥កើត ខែជេស្ឋ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០១៨ នៅត្រង់ចំណុចលើផ្ទះគេទុកចោល ស្ថិតក្នុងភូមិក សង្កាត់ច្រាំងជំរះ២ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។ ភ្លាមនោះជនដៃដល់ដឹងខ្លួន បានរត់គេចបានប្រហែល២ម៉ោង ក៏ត្រូវបានកម្លាំងសមត្ថកិច្ចខណ្ឌឫស្សីកែវ តាមប្រមាញ់ចាប់បានមកវិញផងដែរ។

សមត្ថកិច្ចឲ្យដឹងថា សពក្មេងស្រីរងគ្រោះខាងលើ មានឈ្មោះ ខ.ស.ច អាយុ៤ឆ្នាំ ដោយមានម្ដាយឈ្មោះ ម.ច អាយុ២៦ឆ្នាំ មានទីលំនៅក្បែរទីតាំងកើតហេតុខាងលើ។ ចំណែកជនដៃដល់មានឈ្មោះ អាយ៊ី ហៅ អាដំឡូង អាយុជាង៣០ឆ្នាំ មានមុខរបរលក់ដំឡូង ស្នាក់នៅទីតាំងកើតហេតុខាងលើ។

តាមសម្ដីប្រជាពលរដ្ឋ ដែលនៅក្បែរកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុរឿងនេះ គឺក្មេងស្រីរងគ្រោះខាងលើ បានរត់លេងជាមួយក្មេងៗឯទៀត។ តែក្រោយមក ក៏បានបាត់ក្មេងស្រីរងគ្រោះអស់រយះពេលជាង២ម៉ោង ហើយត្រូវបានឪពុកម្ដាយ រួមទាំងសាច់ញាតិអ្នកភូមិជួយដើររក។ ពេលនោះ ត្រូវបានពូបង្កើតក្មេងស្រីរងគ្រោះ ឡើងទៅលើផ្ទះឈើដែលគេទុកចោលយូរខែមកហើយនោះ និងបានអើតមើលក្នុងពាងទឹកលើផ្ទះ ស្រាប់តែប្រទះឃើញសពកូនស្រីដេកស្លាប់ក្នុងពាងទឹក ដោយមិនមានស្លៀកពាក់ខោអាវនោះឡើយ។ ដោយសារមិនអស់ចិត្ត ទោះបីជាដឹងថា ក្មេងស្រីរងគ្រោះ បានស្លាប់បាត់បង់ជីវិតក៏ដោយ ក៏ឪពុកម្តាយក្មេងស្រីរងគ្រោះ ព្យាយាមដឹកយកកូនមកសង្រ្គោះនៅមន្ទីរពេទ្យសម្ដេចឪសម្ដេចម៉ែផងដែរ តែជាអកុសលក្មេងស្រីរងគ្រោះបានស្លាប់បាត់បង់ជីវិត មុនពេលបញ្ចូនមកដល់មន្ទីរពេទ្យបាត់ទៅហើយ។

ក្រោយមក សមត្ថកិច្ចជំនាញ បានចុះទៅធ្វើកោសល្យវិច័យ និងប្រគល់សពក្មេងស្រីរងគ្រោះ ឲ្យទៅសាច់ញាតិក្រុមគ្រួសារដឹកយកទៅធ្វើបុណ្យតាមប្រណី។ ដោយឡែក ជនដៃដល់ ក្រោយពីដឹងខ្លួនទាន់ ក៏រត់គេចខ្លួនបានប្រហែលជាង២ម៉ោង តែត្រូវកម្លាំងសមត្ថកិច្ចខណ្ឌឫស្សីកែវ សហការជាមួយប្រជាពលរដ្ឋ ដែលបានស្គាល់មុខ បានតាមចាប់ខ្លួនយកមកអធិការដ្ឋាននគរបាលខណ្ឌឫស្សីកែវ ដើម្បីសួរនាំចាត់ការតាមផ្លូវច្បាប់៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post