header ads

Sponsor

អាម៉ាប៉ាប៉ាញ៉ូស

ភ្នំពេញៈ អ្នកគ្រូទស្សន៍ទាញល្បីឈ្មោះ ប្រចាំតំបន់ភូមិគីឡូម៉ែតលេខ៩ កំពុងតែធ្វើឲ្យមានការចាប់អារម្មណ៍ដោយសារតែក្បួនមើលរបស់អ្នកគ្រូឆុត ហើយទាញយកការសួរនាំពីភ្ញៀវរហូតមានទាំងក្នុង និងក្រៅស្រុក រហូតទទួលបានអ្នកទៅមើលបន្តកន្ទុយគ្នា។ អ្វីដែលជាការកត់សម្គាល់អ្នកគ្រូរូបស្ម័គ្រជួយចិញ្ចឹមក្មេងក្រីក្រ និងកុមារកំព្រាឲ្យមានការរៀនសូត្រចេះដឹង គួរឲ្យសរសើរ ។

អ្នកគ្រូ ហ៊ីម ណាវី ជាជនជាតិខ្មែរឥស្លាម បានចាប់យកអាជីពជាគ្រូអស់រយៈពេលជាច្រើនឆ្នាំ តាំងពីសម័យដូរអង្ករមកម្ល៉ោះ។ អ្នកគ្រូមិនត្រឹមតែមើលទស្សន៍ទាញនោះទេ ក្រៅពីចិញ្ចឹមក្មេងបានពីរបីដំណរមកហើយ ដោយខ្លះអ្នកគ្រូជួយឲ្យបានរៀបការទាំងប្រុសទាំងស្រី មានកូនចៅទៀត។ លើសពីនេះអ្នកជិតខាងទីទាល់ក្រ ចាស់ជរា ក៏អ្នកគ្រូជួយផ្តល់ជាថវិកា និងសម្ភារៈជាប្រចាំរហូតអ្នកនៅក្នុងភូមិគោរពស្រឡាញ់ ។

ស្ថិតក្នុងឈុតសំលៀកបំពាក់បែបប្រពៃណីខ្មែរឥស្លាម និងនៅក្នុងបន្ទប់តូចមួយ រំលេចដោយចានដាក់ទឹកអប់ក្រេមម្ស៉ៅពេញណែនរបស់ភ្ញៀវសឲ្យឃើញការគាំទ្រ។ អ្នកគ្រូណាវី និយាយថាក្រៅពីទស្សន៍ទាយរាល់ថ្ងៃជាប្រចាំអ្នកគ្រូរមែងព្យាបាលជំងឺថ្លើម មានអ្នកជំងឺច្រើនមកហើយដែលបានជាឲ្យតែក្នុងដំណាក់កាលមើលកើត ព្រោះមានថ្នាំបុរាណជួយព្យាបាល ។

អ្នកគ្រូបន្តថា ទទួលមើលតាមរយៈសន្លឹកបៀដូចជាមើលរាសី បញ្ចុះស្នេហ៍ឲ្យមានអ្នកស្រឡាញ់ចូលចិត្ត។ មួយទៀតអ្នកគ្រូទទួលរៀបចំគូស្នេហ៍ប្តីប្រពន្ធបែកបាក់ឲ្យត្រូវគ្នាវិញ តែបើមានអ្នកទី៣មកសុំឲ្យគ្រូបំបែកជីវិតប្តីប្រពន្ធកូនគេ គឺមិនទទួលឡើយ ជាអំពើបាបកម្ម។ ចំពោះភារៈកិច្ចប្រចាំថ្ងៃនេះ គឺរមែងធ្វើបុណ្យដាក់ទានក្នុងចិត្តស្រឡាញ់ការធ្វើទាន បើបានបច្ច័យភ្ញៀវជូន គឺយកទៅចែកក្មេងៗ។ ក្នុងផ្ទះនេះចំណាយច្រើនបើមិនមាន៥០ដុល្លារទេ មួយថ្ងៃចាយមិនគ្រាន់ឡើយ ព្រោះក្មេងៗចិញ្ចឹម១០នាក់ ។

បើសិនជាចង់ដើរកម្សាន្តទៅណា មិនថាក្នុងនិងក្រៅស្រុកទៅមិនបានឡើយ កូនចៅពិតជាលំបាក។ អ្នកគ្រូគ្មានកូនទេធ្លាប់មានកូនដែរតែស្លាប់ចោល។ បើនិយាយពីការមើលមនុស្សមកច្រើនណាស់ មើលមិនទាន់តាមខេត្ត ក៏មានព្រោះចេះតែមានអ្នកប្រាប់ ។ លើសពីនេះមានទាំងតារាសម្តែងមួយចំនួន អ្នកធំឧកញ៉ា ក៏ឃើញរត់មកទីនេះ ជួយដាស់ឲ្យជោគជ័យការងារបានជាច្រើននាក់។ ប្រសិនបើបងប្អូនត្រូវការអាចធ្វើដំណើរមកកាន់គីឡូម៉ែត្រលេខ៩ ទល់មុខមណ្ឌលសុខភាពគីឡូលេខ៩ អាចទំនាក់ទំនងតាមលេខទូរស័ព្ទ ០១២ ៦៥៩ ០១៧៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post