
កាលពីម្សិលមិញថ្ងៃទី ២៩ ខែ ឧសភា ប្រិយមិត្តខ្លះ ប្រហែលជាបាន ទស្សនាវីដេអូខ្លី ដែលថតបានដោយប្រជាពលរដ្ឋ ខណៈភ្លៀងកំពុងធ្លាក់ ក៍មានស្រ្តីម្នាក់បានទៅចាក់សំរាមបង្ហូរតាមទឹកហូរនោះឲ្យចេញពីមុខផ្ទះខ្លួន ដោយមិនបានគិតពីបញ្ហាស្ទះលូ និងបរិស្ថាន បង្កឲ្យមានការរិះគន់យ៉ាងចាស់ដៃ ។
ប៉ុន្មានម៉ោងក្រោយមក ថ្ងៃដដែលនេះ ត្រូវបានមន្ទីរបរិស្ថាន និងរដ្ឋបាលក្រុងព្រះសីហនុ យកមកអប់រំណែនាំ នៅសាលាក្រុង ដោយស្ត្រីរូបនោះ បានទទួលស្គាល់កំហុស ហើយសូមទោសជាសាធារណៈ និងចុះកិច្ចសន្យាឈប់ប្រព្រឹត្តនូវទង្វើបែបនេះទៀត ព្រមទាំងឲ្យសាធារណៈជនកុំយកតម្រាប់តាមខ្លួនផងដែរ។


សូមបញ្ជាក់ថា ស្ត្រីម្នាក់ដែលធ្វើសកម្មភាពចាក់សំរាមលើផ្លូវសាធារណៈ ឱ្យហូរទៅតាមទឹកភ្លៀងនោះ មានឈ្មោះ ដា រ៉ែន អាយុ ២៩ឆ្នាំ គឺមានទីលំនៅស្ថិតក្រោយផ្សាមាន់ សង្កាត់ ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ៕

