Sponsor
អាម៉ាប៉ាប៉ាញ៉ូស

ទាក់ទងនឹងដំណើររឿង ករណីជនសង្ស័យ បើករថយន្ត Trundra ដេញបុកប្អូនធម៌ តារាកំប្លែង នាយ ពែកមី រហូតមកដល់ពេលនេះ នៅតែជារឿងក្ដៅគគុក និងស្ថិតក្នុងការរង់ចាំ តាមដានពីសំណាក់មហាជន ក៍ដូចជាពីខាងគ្រួសារជនរងគ្រោះ ខណៈខាងគ្រួសារជនរងគ្រោះ​ មានតំរុយហើយ តែខាងសមត្ថកិច្ចគឺកំពុងស្ថិតនៅក្នុងការដំណើរការនៅឡើយ និងឆ្លើយតបថាទៅខាង ជនរងគ្រោះកាលពីរសៀលថ្ងៃទី១៩ ខែឧសភា ថា ៖ សមត្ថកិច្ចខណ្ឌឬស្សីកែវ នឹងប៉ុស្តិ៍នគរបាលរដ្ឋបាល បានកំពុងខិតខំ ជំរុញលើវិធានការជំនាញទាំងនីតិវិធី នឹងប្រតិបត្តិការ តាមប្រសាសន៍ដឹកនាំ នឹងបទបញ្ជារបស់ឯកឧត្តម នាយឧត្តមសេនិយ៍ ជួន សុវណ្ណអគ្គស្នងការរង នឹងជាស្នងការនគរបាលរាជធានីភ្នំពេញ សូមក្រុមគ្រួសារជនរងគ្រោះ ក៏ដូចសាធារណៈជន មេត្តាផ្តល់ទំនុកចិត្តលើសមត្ថកិច្ចយើងខ្ញុំ!

ជាមួយនឹងគ្នានេះដែរ នៅយប់ម៉ោង ១០ និង ៤០នាទី ថ្ងៃទី ១៩ ខែ ឧសភា នេះ លោក ហេង ឡុង ក៍បានប្រតិកម្មខ្លាំងៗដោយបង្ហាញមុខ មន្ត្រីនគរបាលខណ្ឌឬស្សីដោយអះអាងថាជាជនសង្ស័យ ដេញបុកប្អូនធម៌នាយ ពែក មី ដោយរៀបរាប់តាមផេគផ្លូវការរបស់លោកថា ៖

សុំស៊ែរអោយអាមេឃាតករម្នាក់១មក👍👍លោកឯងអាងស្អី? អាមួយនេះសាហាវជាងប៉ុលពតទៀត​ វាសុទ្ធតែចង់យកក្បាលគេមកធ្វើកំណល់ឡាន​វា ចាំមើលមានអ្នកធំណាមកកាងអាមេឃាតករឯង​ ហើយបើអាមួយនេះរត់បាត់ គឺអជ្ញាធរអសមត្ថភាពហើយ​😡😡😡😡ស្រុកខ្មែរបើមានមនុស្សបែបនេះតែពីរបីនាក់ងាប់ប្រជាជនអស់ហើយ​ វាប៉ូលីសខណ្ឌឬស្សីកែវអញ្ចឹងបានចំណាត់ការលើវាយឺតម៉េស

នាព្រឹកថ្ងៃទី ២០ ខែ ឧសភា ឆ្នាំ ២០១៨នេះ លោក ផែង វណ្ណៈ អ្នកនិយាយបញ្ហាសង្គម ក៍បានលើកឡើងផងដែរ ទាក់ទងនឹងរឿងនេះ ៖

សូមជម្រាបជូនថា ខាង អធិការដ្ឋាន នគរបាលខណ្ឌឬស្សីកែវ ក៍បានឆ្លើយតបនឹងលោក ហេង ឡុង ផងដែរ ដោយលើកឡើងថា ៖

ជំរាបលោក ហេង ឡុង ក្នុងនាមលោកជាពលរដ្ឋមួយរូបរស់នៅក្នុងសង្គមខ្មែរ ស្ថិតក្រោមដំបូលដឹកនាំរបស់រាជរដ្ឋាភិបាលដែលប្រទេសកំពុងទទួលបានភាពសន្តិសុខ នឹងសុខសន្តិសភាពទូទាំងនគរនៃព្រះរាជាណាចក្រកម្ពុជា ដោយសារតែការខិតខំគ្រប់វិស័យរបស់អាជ្ញាធរ នឹងសមត្ថកិច្ច អនុលោមតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល។ ដោយឡែកការបង្ក្រាបបទល្មើសបណ្តាប្រទេសលើពិភពលោក ទាំងប្រទេសមហាអំណាច នឹងស៊ីវិល័យដែលមានបច្ចេកវិទ្យា សំភារៈនិយម នឹងឧបករណ៍ទំនើប ក៏នៅតែប្រើចិត្តវិទ្យា វិធានការជំនាញ ជាមូលដ្ឋានសំរាប់បំរើនៅក្នុងភារកិច្ចក្នុងការបង្ក្រាបបទល្មើស ។

ចំពោះខ្លឹមសារដែលលោកបានចូលរួមសំដែងមតិ សូមលោកប្រកាន់នូវជំហ៊រ នឹងសុជីវធម៌ ហើយកុំបន្ទោសបង្អាប់មកសមត្ថកិច្ច នឹងអាជ្ញាធរកម្ពុជា អសមត្ថិភាព ឬមិនបំពេញលក្ខ័ណនៅក្នុងភារកិច្ច រូបលោកផ្ទាល់ ក្រុមគ្រួសាររបស់លោកទទួលបានភាពសុខសាន្ត នឹងមានសេវាសន្តិសុខគ្រប់គ្រាន់ ព្រមទាំងការប្រកបអាជីវកម្មដើម្បីជីវភាពប្រចាំថ្ងៃ ក៏ដោយសារសង្គមមានសន្តិសុខ នឹងប្រទេសជាតិមានសន្តិភាព ទើបកំណើនសេដ្ឋកិច្ច នឹងការអភិវឌ្ឈន៍រីកគ្រប់វិស័យ រួមទាំងភាពរីកចំរើនរបស់ប្រជាពលរដ្ឋក្នុងការធ្វើអាជីវកម្មពីមួយថ្ងៃ ទៅមួយថ្ងៃ ដោយសារតែសមត្ថកិច្ច នឹងអាជ្ញាធរទូទាំងប្រទេសបានប្រកាន់ភ្ជាប់នូវផែនការគោលនយោបាយ9ចំណុច ភូមិឃុំ មានសុវត្ថិភាពរបស់រាជរដ្ឋាភិបាល ។

ក្នុងការចូលរួមសំដែងមតិ សូមលោកកុំបញ្ឆេះបញ្ហា នឹងបង្កើតភាពអាប់អ៊ួរនៅក្នុងសង្គម លោកជាបុគ្គលមួយរូបដែលកំពុងស្ថិតនៅក្នុងសង្គមទីផ្សា ឆ្លងកាត់ការសិក្សា នឹងសូមយកចំណេះដឹងប្រកបដោយក្រមសីលធម៌មកបំពេញអោយសមស្របទៅតាមតម្លៃរបស់ខ្លួន។ សំរាប់សមត្ថកិច្ចខណ្ឌឬស្សីកែវ មិនត្រូវបានលើកលេង ឬមិនចំណាត់ការ ទុកអោយជនល្មើសនៅឯករាជ្យ ដោយមិនមានការស្រាវជ្រាវតាមចាប់ នឹងបង្ក្រាបយកមកអនុវត្តន៍ផ្លូវច្បាប់បាននោះឡើយ សំរាប់សមត្ថកិច្ចខណ្ឌឬស្សីកែវ យើងខ្ញុំរាល់ការបំរើសេវាតំរូវការ សេវាសំណូមពរ នឹងភារកិច្ច មិនទាមទារ មិនកំណត់នូវកម្ថុអ្វីឡើយ។ ខ្ញុំសង្ឃឹម នឹងជឿជាក់ លោក ហេង ឡុង យល់នូវខ្លឹមសារខាងលើដែលខ្ញុំជំរាបជូននេះ។ ជូនពរប្អូន ហេង ឡុង ទទួលបានភាពជោគជ័យ នឹងរីកចំរើននៅក្នុងជីវិត៕

ជនរងគ្រោះ និងនាយពែកមី

វីដេអូ ៖

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor