Sponsor
ដោយ៖ អាម៉ាប៉ាប៉ាញ៉ូស

តាកែវ៖ បន្ទាប់ពីបញ្ចប់ប្រតិបត្តិការចុះត្រួតពិនិត្យមុខទំនិញមួយចំនួន នៅទឹកដីខេត្តតាកែវ និងច្រកទ្វារអន្តរជាតិភ្នំដិន រយះពេល២ថ្ងៃ ចាប់ពីថ្ងៃទី២១ ដល់ ២២ ខែឧសភា ឆ្នាំ២០១៨ តាមរយះការធ្វើតេស្ដ៍ នៅលើរថយន្តចល័តរបស់អគ្គនាយកដ្ឋានកាំកុងត្រូល ។

លោក ប៉ោ លាងគង់ ប្រធានសាខាកាំកុងត្រូលខេត្តតាកែវ បានឲ្យដឹងថា មានទំនិញ​ក្រុមការងារនៃអគ្គនាយករដ្ឋានកាំកុងបានចុះធ្វើការពិនិត្យ ប្រភេទបន្លែ និងផ្លែឈើ ដែល នាំចូលពីប្រទេសវៀតណាម​តាមច្រកទ្វារអន្តរ​ជាតិភ្នំដិន  ប្រមាណ២៥មុខ ត្រូវបាន មន្រ្តីជំនាញកាំកុងត្រូល ដកហូតធ្វើជាគំរូយក​មកធ្វើតេស្ដ៍ នៅក្នុងរថយន្តពិសោធន៍ចល័ត របស់អគ្គនាយកដ្ឋានកាំកុងត្រូល។ ក្នុងនោះជាលទ្ធផលក្នុងចំណោមបន្លែ ផ្លែឈើ ដែលបាននាំចូល ពីប្រទេសវៀតណាមនោះ គឺក្រុមការងារជំនាញបានពិនិត្យរកឃើញ នៅវត្តសំណាលថ្នាំ កសិកម្ម នៅលើបន្លែស្ពៃក្ដោប ដែលធ្វើឲ្យប៉ះពាល់សុខភាព ដល់បងប្អូនប្រជាពលរដ្ឋ ដែលជាអ្នកទិញយកទៅប្រើប្រាស់។

លោកប្រធានកាំកុងត្រូលខេត្តបានបន្ថែមថា  ក្រោយពីធ្វើការពិនិត្យរួច ចាប់ពីពេលនេះ តទៅ ស្ពៃក្តោបរបស់វៀតណាម នឹងមិនត្រូវអនុញ្ញាតឲ្យនាំចូលក្នុងទីផ្សារកម្ពុជាទៀតឡើយ ទាល់តែមានការបញ្ជាក់សារជាថ្មីពីអាជ្ញាធរវៀតណាមថា ស្ពៃក្តោបដែលនាំចូលមកទីផ្សារ​កម្ពុជា​មិនមានសំណល់ថ្នាំកសិកម្ម ហើយនិងមានការត្រួតពិនិត្យ ធ្វើត្តេស៍ម្តងទៀត​ពីមន្រ្តី​ជំនាញ​កាំកុងត្រូលកម្ពុជា​ថា ពិតជាមិនមានសំណល់ថ្នាំកសិកម្មនោះ ទើបយើង​អនុញ្ញាត ឲ្យមាន​ការនាំចូល​ទីផ្សារកម្ពុជាវិញបាន។

បន្ទាប់ពីបញ្ចប់ប្រតិបត្តិការត្រួតពិនិត្យមុខទំនិញ នៅច្រកទ្វារអន្តរជាតិភ្នំដិនរួចមក នាព្រឹក ថ្ងៃទី ២២ ខែឧសភា ឆ្នាំ២០១៨ រថយន្តពិសោធន៍ចល័តរបស់អគ្គនាយកដ្ឋានកាំកុងត្រូល បន្តចុះមកត្រួតពិនិត្យ បន្លែ ផ្លែឈើ សាច់ប្រហិតបាត់ទេ និងសសៃគុយទាវបាញ់កាញ់ ដាក់លក់ នៅផ្សារអង្គតាសោម ស្រុក ត្រាំកក់ ដោយបានធ្វើការដកហូតយកធ្វើជាគំរូចំនួន ៣៦មុខ យកមកវិភាគ នៅក្នុងរថយន្ត អគ្គនាយកដ្ឋានកាំកុងត្រូល ជាលទ្ធផលមន្រ្តីជំនាញ បានរកឃើញសសៃគុយទាវបាញ់ កាញ់មានសារធាតុគីមីប៉ូរ៉ាក់ និងរកឃើញវត្តមាន សំណាលថ្នាំកសិកម្ម នៅលើស្លឹកខ្ទឹម និងស្ពៃក្តោប។

ជាមួយគ្នានេះដែរ លោក ប៉ោ លាងគង់ ប្រធានសាខាកាំកុងត្រូល បានថ្លែងបញ្ជាក់ថា ចំពោះសសៃគុយទាវដែលមានសារធាតុគីមីប៉ូរ៉ាក់ មន្រ្តីជំនាញបានដកហូត នឹងបិទមិន ឲ្យលក់នៅលើទីផ្សារតែម្តង ព្រមទាំងបានរាយការណ៍ទៅអាជ្ញាធរស្រុក ឃុំ ដើម្បីចុះត្រួត ពិនិត្យទីតាំងផលិត ហើយដោយឡែកចំពោះប្រហិតប៉ាតេសាច់ជ្រូក ដែលមានសារធាតុ គីមីប៉ូរ៉ាក់ និងស្លឹកខ្ទឹម ស្ពៃក្តោប យើងក៍បានធ្វើការអប់រំណែនាំឲ្យពួកគាត់ឈប់ លក់តទៅ ទៀត ហើយធ្វើការស្រាវជ្រាវរកប្រភពដើម ដើម្បីកុំឲ្យមានចរាចរណ៍នៅលើទីផ្សារ បន្តតទៅទៀត៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor