Sponsor
ដោយ៖ អាម៉ាប៉ាប៉ាញ៉ូស

កំពង់ធំ៖ គិតត្រឹមថ្ងៃទី ១៩ ខែឧសភា ឆ្នាំ២០១៨ នៅខេត្តកំពង់ធំ មានករណីអគ្គិភ័យនិង រន្ទះបាញ់១លើក និង ខ្យល់កន្រ្តាក់១លើកបណ្តាលឲ្យរងការខូចខាតទ្រព្យសម្បត្តិប្រជាពលរដ្ឋជាច្រើន។

បើយោងតាមរបាយការណ៍របស់សមត្ថិកិច្ចបានឲ្យដឹងថា មាន៣ករណី ក្នុងនោះ ករណីទី១ អគ្គិភ័យវេលាម៉ោង១៥:៤០នាទី នៅតំបន់អូរទ្រុង ភូមិ អង្គសែនជ័យ ឃុំក្លែង ស្រុកសណ្តាន់ អគ្គីភ័យឆេះផ្ទះ០១ខ្នងទំហំ៧មx៤.៥មធ្វើអំពីឈើ ប្រក់ស័ង្កសី ជញ្ជាំងក្តារ  ម្ចាស់ឈ្មោះ អេង ពឿន ភេទ ប្រុស អាយុ ៤២ ឆ្នាំ។ ខូចខាត:ឆេះអស់ទាំងស្រុង ទំហំ៧មx៤.៥ម ម៉ាស៊ីនបាញ់ថ្នាំចំនួន២គ្រឿង ម៉ាស៊ីនត្រង់ស៊ីន័រ ចំនួន១គ្រឿងនិងសម្ភារៈប្រើប្រាស់មួយចំនួនទៀត។ មូលហេតុៈ មិនទាន់កំណត់បានកំពុងធ្វើការ ស្រាវជ្រាវ (ម្ចាស់ផ្ទះមិននៅ)។

ករណីទី២ រន្ទះបាញ់និងខ្យល់កន្រ្តាក់វេលាម៉ោង៥:២០នាទី នៅភូមិ នីពេជ្រ(ក) ឃុំនីពេជ្រ ស្រុកកំពង់ស្វាយ បណ្តាលឲ្យខូចខាតដូចជាៈ ១.ម្ចាស់ឈ្មោះ ជុច ជួប ភេទប្រុស អាយុ៦១ឆ្នាំ ខូចខាតៈ ស្លាប់គោ១ក្បាល ។ ២.ម្ចាស់ឈ្មោះ ជួប ខៃ ភេទប្រុស អាយុ៤៤ឆ្នាំ  ខូចខាតៈស្លាប់គោ១ក្បាល និង អង់តែនទូរទស្សន៍១គ្រឿង។ ៣.ម្ចាស់ផ្ទះឈ្មោះ សេង ឃន ភេទប្រុស អាយុ៤៤ឆ្នាំ ខូចខាតៈ បែកអាគុយ១២០W ចំនួន១គ្រឿង។ ៤.ម្ចាស់ឈ្មោះ រឿង ពៅ ភេទស្រី អាយុ៣៧ឆ្នាំខូចខាតៈរបើកក្បឿងប្រក់ដំបូល ផ្ទះអស់ចំនួន ៣៥សន្លឹក។

និងករណីទី៣ ខ្យល់កន្រ្តាក់វេលាម៉ោង១៧:០០នាទី នៅភូមិឈើទាល ឃុំត្បែង បណ្តាលឲ្យខូចខាតផ្ទះ១ខ្នង  ម្ចាស់ឈ្មោះ ចេង ចិន្តា ភេទប្រុស អាយុ៣០ឆ្នាំ ផ្ទះទំហំ៩មx១៧ម (៣ល្វែង)។ខូចខាតៈ ជាន់ទី១ របើកសំយ៉ាបស័ង្កសីខាងមុខអស់ទាំងស្រុង  ជាន់ទី២ របើក១ចំហៀង ជញ្ជាំថ្មខាងមុខរបើកមួយចំហៀង ដំបូលផ្ទះបាក់ព្រំ និង របើកក្បឿងអស់ជាច្រើន៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor