Sponsor
ដោយ៖ អាម៉ាប៉ាប៉ាញ៉ូស

តាកែវ៖ អតីតយុទ្ធជនគ្រប់រូប បានធ្វើពលីកម្មយ៉ាងអង់អាចក្លាហាន បូជាសាច់ ស្រស់ ឈាមស្រស់ ដើម្បីបុព្វហេតុជាតិ ចូលរួមសង្រ្គោះជាតិឲ្យ រួចផុតពីភ្លើងសង្រ្គាម និងការកាប់សំលាប់ របស់របបប្រល័យពូជសាសន៏ប៉ុលពត និងបានចូលរួមចំណែកយ៉ាង សំខាន់ក្នុងកិច្ចការពារបូរណភាពទឹកដី ការកសាងសុខសន្តិភាព និងស្ថិរភាពសង្គម សំដៅធានាឲ្យមានការអភិវឌ្ឍន៏សេដ្ឋកិច្ច និងសង្គមដើម្បីជាឧត្តមប្រយោជន៏សម្រាប់ជាតិ មាតុភូមិកម្ពុជាយើង។

ថ្លែងនៅក្នុងពិធីបំពាក់មេដៃការពារជាតិ ជូនអតីតយុទ្ធជនចំនួន១០០០នាក់ នាព្រឹក ថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០១៨ នៅទីលានតារាងបាលទាត់សាលាគរុកោសល្យ និងវិក្រឹត្យ ការខេត្ត ​ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី ប៊ិន ឈិន បានមានប្រសាសន៍ បានចាត់ទុកបង ប្អូនអតីតៈយុទ្ធជន គឺជាគំរូវីរៈភាពដ៏អង់អាចក្លាហាន និងមានគុណបំណាច់ដ៏ធំធេងចំពោះ ជាតិមាតុភូមិ ដែលប្រជាពលរដ្ឋទូទាំងប្រទេសគ្មានថ្ងៃនិងបំភ្លេចបាន។

ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ប៊ិន ឈិន បានមានប្រសាសន៏បន្តថា បងប្អូនអតីតៈ យុទ្ធជនរបស់យើងបានធ្វើពលីកម្មយ៉ាងអង់អាចក្លាហាន បូជាសាច់ស្រស់ ឈាមស្រស់ ដើម្បីបុព្វហេតុជាតិ ចូលរួមសង្រ្គោះជាតិអោយរួចផុតពីភ្លើងសង្រ្គាម និងការកាប់សំលាប់ របស់របបប្រល័យពូជសាសន៏ប៉ុល ពត និងបានចូលរួមចំណែកយ៉ាងសំខាន់ក្នុងកិច្ចការពារ បូរណភាពទឹកដី ការកសាងសុខសន្តិភាព និងស្ថិរភាពសង្គម សំដៅធានាអោយមានការ អភិវឌ្ឍន៏សេដ្ឋកិច្ចនិងសង្គម ដើម្បីជាឧត្តមប្រយោជន៏សម្រាប់ជាតិមាតុភូមិកម្ពុជាយើង។

ឯកឧត្តម ប៊ិន ឈិន បានមន្រសាសន៏បន្ថែមថា បងប្អូនអតីតៈយុទ្ធជនគឺជាវីរៈជន ស្នេហាជាតិយ៉ាងពិតប្រាកដ ហើយដើម្បីតបស្នងសងគុណដ៏បងប្អូនទាំងអស់ រាជរដ្ឋា ភិបាលកម្ពុជាយកចឹត្តទុកដាក់ផ្ដល់កិត្តិយស ដោយបានផ្ដល់នូវរបបគោលនយោបាយ សមស្របតាមស្ថានភាពសេដ្ឋកិច្ចជាតិ ព្រមទាំងបានជួយឧបត្ថមទាំងស្មារតី សម្ភារៈ និងថវិការដល់បងប្អូនអតីតៈយុទ្ធជនយើងថែមទៀតផង។

នៅក្នុងឱកាស់នោះឯកឧត្តមឧបនាយករដ្ឋមន្រ្តី ប៊ិន ឈិន ក៏បានធ្វើការអំពាវ នាវអោយគ្រប់អង្គភាព មន្ទីរ ស្ថាប័នពាក់ព័ន្ធនិងអាជ្ញាធគ្រប់លំដាប់ថ្នាក់ នៅក្នុងខេត្តតាកែវ ទាំងអស់ត្រូវរៀបចំប្រតិភូ ចុះសួរសុខទុក្ខបងប្អូនអតីតៈយុទ្ធជន យើងដែលជួបនូវបញ្ហា ទុក្ខលំបាក ឬមានជំងឺសម្រាកព្យាបាលនៅមន្ទីរពេទ្យ ដែលសកម្មភាពនេះគឺជាការផ្សារ ភ្ជាប់មនោសញ្ចេតនាជាមួយអតីតៈយុទ្ធជននិងយុទ្ធនារីរបស់យើង៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor