Sponsor
អាម៉ាប៉ាប៉ាញ៉ូស

កាលពីពេលថ្មីៗនេះ មហាជន ក៏ដូចជាអ្នកគាំទ្រ ព្រមទាំងបណ្តាលព័ត៌មាននាៗក្នុងស្រុក ពិតជាមានការភ្ញាក់ផ្អើលនិងបានចេញផ្សាយព្រោងព្រាត បន្ទាប់ពីតារាចម្រៀងជួរមុខប្រចាំផលិតកម្មរស្មីហង្សមាស គឺលោក ខេមរៈ សិរីមន្ត ចេញមុខប្រកាសថាពិតថាខ្លួន គឺមានប្រពន្ធ និងកូនចំនួន៣នាក់ ហើយបានចាប់ដៃរស់នៅជាមួយគ្នាតាំងតែពីឆ្នាំ ២០០៩ មកម្ល៉េះ។

ពិតជាត្រូវដូចជាការគិតមែន មិនយូរប៉ុន្មាន ស្រាប់តែតារាចម្រៀង និងជាតារាហ្វេសបុកពូកែខាងរិះគន់ គឺលោក ម៉ៃ សុគន្ធ​ បានបង្ហោះសារបន្ទោស លោក ខេមរៈ សិរីមន្ត កប់ៗមាត់ ធ្វើឲ្យហ្វេនរបស់ លោក សិរីមន្ត មិនពេញចិត្តចំពោះអ្វីដែល លោក ម៉ៃ សុគន្ធ​ លើកឡើងនោះទេ។

ខាងក្រោមគឺជាសាររបស់ លោក ម៉ៃ សុគន្ធ​ រៀបរាប់អំពីរឿងគ្រួសាររបស់ លោក ខេមរៈ សិរីមន្ត:

មិនមើលគំរូល្អៗពីរៀមច្បង ព្រាប សុវត្ថិសោះ មានអីត្រូវខ្លាចរឿងមានប្រពន្ធកូន ។ ៩ឆ្នាំទៅហើយដែលលាក់ ធាតុពិតចង់លាក់បន្តណាស់ តែព័ត៌មានចាក់ដោតពេក រហែកអាយៈអាយាយ ទៅហើយ លាក់វាមិនកើត។ អារម្មណ៍គួរអាណិតបំផុតគឺប្រពន្ធនិងកូនដែលទ្រាំលាក់អាថ៌កំបាំង៩ឆ្នាំមកនេះ។ ចាស្ទីន​កូពីអើយ សាកបើពត៌មានមិនពិតទៅមើល ស្មានតែសារភាពហរ”។

សារដែលលោកបានលើកឡើង

តើប្រិយមិត្តយល់យ៉ាងណាដែរ?

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor