header ads

Sponsor

អាម៉ាប៉ាប៉ាញ៉ូស

កណ្ដាល ៖ ឃាត់ខ្លួនជីតាបន្ទាប់ពីផឹកស្រវឹង រួចប្រើប្រាស់អំពើហិង្សា ទៅលើចៅរបស់ខ្លួន នាថ្ងៃអង្គារ៏ ៩រោជខែពិសាខឆ្នាំ ច សំរឹទ្ធស័កព.ស២៥៦២ ត្រូវនិងថ្ងៃទី៨ខែឧសភាឆ្នាំ២០១៨ វេលាម៉ោង១៨.០០នាទីចំណុចភូមិកោះប្រាក់ចាស់ឃុំភូមិធំស្រុកកៀនស្វាយ ខេត្តកណ្តាល ។

ជនសង្ស័យខាងលើ មានឈ្មោះ ងួន ពោ ភេទប្រុសអាយុ៥៤ឆ្នាំ មានស្រុកកំណើត ភូមិទ្រាឃុំស្នាយឧត្តមស្រុកព្រះស្តេចខេត្តព្រៃវែង បច្ចុប្បន្ន រស់នៅភូមិកោះប្រាក់ចាស់ឃុំភូមិធំស្រុកកៀនស្វាយខេត្តកណ្តាល មុខរបរ កសិករ ជនរងគ្រោះឈ្មោះ ពោ សីហា ភេទប្រុសអាយុ ៣ ឆ្នាំ មានទីលំនៅភូមិកោះប្រាក់ចាស់ឃុំភូមិធំស្រុកកៀនស្វាយ មុខរបរ កុមារ (ត្រូវជាចៅរបស់ជនសង្ស័យ) ។

តាមសមត្ថកិច្ច បានប្រាប់ឲ្យដឹងថា ជនសង្ស័យបានចេញពីផឹកស្រាថ្នាំនៅផ្ទះរបស់ឈ្មោះសុឹម សារុន ភេទប្រុសអាយុ៣២ឆ្នាំមានទីលំនៅភូមិកោះប្រាក់ចាស់ជាមួយគ្នា ក្រោយពេលផឹករួចបានដើរត្រឡប់មកផ្ទះវិញមិនឃើញចៅស្រីម្នាក់ទៀតឈ្មោះពោ ស្រីនាថអាយុមួយឆ្នាំកន្លះហើយសួរចៅប្រុសឈ្មោះពោ សីហាដែលជាជនរងគ្រោះថាបាត់ប្អូនទៅណាម៉េចមិនឃើញ ជនរងគ្រោះជាចៅឆ្លើយប្រាប់ថាអត់ដឹងទេ ជីតាជាជនសង្ស័យខឹងនិងចៅ ដោយខ្លួនមានសភាពស្រវឹងផងនោះបានយកខ្សែក្រវ៉ាត់វ៉ៃទៅលើចៅត្រូវចំស្លាបប្រជៀវខាងស្តាំបណ្តាលឲ្យមានស្នាមជាំ ។

ក្រោយពេលវ៉ៃចៅរួចបានដឹកដៃចៅចេញពីផ្ទះសំដៅទៅផ្ទះលក់ចាប់ហួយដែលនៅជិតនោះ យាយរបស់ជនរងគ្រោះឃើញចៅយំហៅចៅមកសួរថាម៉េចបានយំ ជនរងគ្រោះបានប្រាប់ថា តាវ៉ៃឮដូច្នោះ យាយរបស់ជនរងគ្រោះបាន នាំចៅទៅផ្ទះយកប្រេងក្រឡាលាបអោយចៅ​ ហេីយបាននាំចៅទៅផ្ទះមេភូមិប្រាប់ពីដំណេីរឿង ក្រោយពេលនិយាយចប់មេភូមិក៏បានតេទូរស័ព្ទមកប្តឹងសមត្ថកិច្ចប៉ុស្តិ៏ភូមិធំ ក្រោយពេលទទួលបានពត៌មានភ្លាមនោះសមត្តកិច្ចបានចុះទៅដល់កន្លែងកើតហេតុនាំយកជនសង្ស័យមកប៉ុស្តិ៏ដើម្បីសួរពីរឿងហេតុ ។

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post