header ads

Sponsor

អាម៉ាប៉ាប៉ាញ៉ូស

កណ្ដាល ៖ ករណីគ្រោះថ្នាក់ចរាចរណ៍មួយបង្កឡើងដោយរថយន្តបែនដឹកដី ធ្លាក់ផ្លូវក្រឡាប់ខ្លួនឯងទៅក្រោមថ្នល់បណ្តាលឲ្យឆេះខូចខាតស្ទើរទាំងស្រុង និងបណ្ដាលឲ្យមានអ្នករងរបួសស្រាល០៣នាក់ (ប្រុស) កើតហេតុនៅវេលាម៉ោង ១៥:៥១នាទីកើតហេតុថ្ងៃអង្គារ៍ ៩រោជ ខែពិសាខ ឆ្នាំច សំរិទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី០៨ ខែឧសភា គ.ស ២០១៨នៅចំណុចផ្លូវជាតិលេខ៥ KM 26_27 ភូមិពញាឮ ឃុំពញាឮ ស្រុកពញាឮ ខេត្តកណ្ដាល។

សមត្ថកិច្ចបានឲ្យដឹងថា មានរថយន្តមួយគ្រឿងម៉ាក NISSAN ពណ៌ស ទ្រុងខៀវ ពាក់ផ្លាកលេខ ចង្កូតស្តាំ PP-1739 បើកបរក្នុងទិសដៅពីជើងទៅត្បូង លុះមកដល់កន្លែងកើតហេតុបានគេចពីក្មេងដែលរត់ឆ្លងថ្នលពីកើតមកលិចក៏ជ្រុលធ្លាក់ទៅក្រោមថ្នល់ខាងស្ដាំក្រឡាប់បណ្ដាលអោយឆេះខូចខាត ស្ទើរតែទាំងស្រុង។

អ្នកបើកបរថយន្ត ខាងលើ ឈ្មោះ រី ភេទប្រុស អាយុ២១ឆ្នាំ ស្នាក់នៅភូមិព្រែកក្ដី ឃុំព្រែកតាទែន ស្រុកពញាឮ ខេត្តកណ្ដាល។ (រងរបួសស្រាល) ឯអ្នករួមដំណើរពីរអ្នកមិនទាន់ស្គាល់អត្តសញ្ញា (រងរបួសស្រាលទាំងពីរអ្នក)។

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post