
មុននេះបន្តិចគណនីហ្វេសប៊ុក លោក វិល្លាម ប្រធានគណបក្សខ្មែរក្រោក បានប្រមូលផ្ដុំសម្ដីមាស សម្ដីដែលបងប្អូនអ្នកលេងហ្វេសប៊ុកចាប់អារម្មណ៍ របស់ មន្ត្រីជាន់ខ្ពស់កម្ពុជា 😎 ដោយក្នុងនោះ លោក បានលើកយក៖
កែប ជុតិម៉ា ៖ សំរាមច្រេីន បានន័យថាពលរដ្ឋមានជីវភាពធូធារ

ប៉ាង សុជាតិវង្ស ៖ ចោរច្រេីនមកពីសំបូរ ទូ ATM

ប៉ាន់ សូរស័ក្តិ ៖ សាំងSuperជាសាំងអ្នកមាននឹងសាំងRegular ជាសាំងអ្នកក្រ

ហេង សួរ ៖ ពលករចំណាកស្រុកគឺជួយជាតិអោយមានសេដ្ឋកិច្ចរីកចំរេីន

លោកបានបន្តថា ៖ «បេីមានមន្ត្រីរបៀបនេះច្រេីនបន្តិចទៀតកម្ពុជានឹងឆាប់ក្លាយជានាគសេដ្ឋកិច្ចជាក់ជាមិនខាន មានទាំងអ្នកទស្សនវិទូ ខាង សំរាមផង ខាង ទូ ATM ផង ខាង សាំងផង» ចុះប្រទេសផ្សេងមានឬអត់ ?
