
ភ្នំពេញ៖ ប្រុស-ស្រី ចំនួន៥នាក់ បានលក់ផលិតផល អវៈយវៈភេទបុរស និងស្រ្តី រួមនិងថ្នាំសំរើប តាមអនឡាញ ដោយមិនមានច្បាប់អនុញ្ញាតត្រឹមត្រូវ ត្រូវបានកម្លាំងអាវុធហត្ថការិយាល័យបទល្មើសជួញដូរមនុស្ស នៃមន្ទីរយុត្តិធម៌ ឃាត់ខ្លួននៅថ្ងៃទី១១ ខែឧសភា ឆ្នាំ២០១៨នេះ ស្ថិតនៅចំណុចផ្ទះលេខ៤៨៥ ក្រុម១៥ភូមិ ភ្នៀត សង្កាត់ ស្ទឹងមានជ័យ២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ដោយមានការសហការពីប្រធានភូមិ ចៅសង្កាត់ និងមូលដ្ឋានកងរាជអាវុធហត្ថខណ្ឌមានជ័យ។

ជនសង្ស័យប្រុស-ស្រី ទាំង ០៥នាក់ ខាងលើរួមមាន ៖
ទី១៖ ឈ្មោះ សម្បត្តិ សំបូរ ហៅរ៉េម ជនជាតិខ្មែរ ភេទប្រុស អាយុ២៦ឆ្នាំ ស្នាក់នៅភូមិថ្មដា សង្កាត់កន្ទោក ខណ្ឌពោធិ៍សែនជ័យ
ទី២៖ ឈ្មោះ ប៊ុន ឌីណា ហៅពៅ ជនជាតិខ្មែរ ភេទប្រុស អាយុ២៨ឆ្នាំ ស្នាក់នៅផ្ទះលេខ៤៨៥ ក្រុម១៥ ភូមិភ្នៀត សង្កាត់ស្ទឹងមានជ័យ២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ
ទី៣៖ ឈ្មោះ រឿន ចិត្ត ហៅវិចិត្ត ជនជាតិខ្មែរ ភេទប្រុស អាយុ២៧ឆ្នាំ ស្នាក់នៅផ្ទះលេខ៤៨៥ ក្រុម១៥ ភូមិភ្នៀត សង្កាត់ស្ទឹងមានជ័យ២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ
ទី៤៖ ឈ្មោះ យ៉ុង ស្រីណេ ហៅអាណេ ជនជាតិខ្មែរ ភេទស្រី អាយុ១៦ឆ្នាំ ស្នាក់នៅបន្ទប់ជួល ក្រោយផ្សារស្ទឹងមានជ័យ ផ្លូវបេតុង សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ
និង ទី៥៖ ឈ្មោះ ឌុច ចាន់ឌី ហៅស្នា ជនជាតិខ្មែរ ភេទប្រុស អាយុ២៤ឆ្នាំ ស្នាក់នៅបន្ទប់ជួល សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។







បច្ចុប្បន្ន ជនសង្ស័យប្រុស-ស្រី ទាំង០៥នាក់នេះ ត្រូវបានកម្លាំងសមត្ថកិច្ចជំនាញ បញ្ជូនទៅការិយាល័យ ដើម្បីអនុវត្តតាមនីតិវិធី ៕


