
បាត់ដំបង៖ កុមារីម្នាក់បានស្លាប់ទាំងវ័យក្មេង ដោយសារលង់ទឹក នៅសំណង់៧៥ ស្ថិតក្នុងភូមិខ្នាចរមាស ឃុំខ្នាចរមាស ស្រុកបវេល ខេត្តបាត់ដំបង កាលពីវេលាម៉ោង ២ និង៣០នាទីថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០១៨ ។
កុមារី រងគ្រោះខាងលើឈ្មោះ កឿត គឹមសៀន អាយុទេីបបាន១ខួប និង៨ខែ។

បើតាមអ្នកភូមិបានឲ្យដឹងថា ដោយសារជីវភាពខ្វះខាតគ្រួសាក្រីក្រមួយនេះបានបាត់បង់កូនជាទីស្រលាញ់ ក្រោយពីឪពុកកុមារី ត្រលប់មកពីសុីឈ្នួលបាញ់ថ្នាំឲ្យគេហេីយ ក៍អង្គុយលេងហូបព្រីងទាំងអស់គ្នាជាមួយប្រពន្ធ និងកូន ម្តាយក៍ទុកកូនតូចនៅជាមួយឪពុក ហើយចេញទៅក្រៅមួយភ្លេត ពេលនោះឪពុកក្មេងស្រីអស់កំលាំងពេក ក៍ដាក់ខ្លួនសំរាកមួយភ្លេត ក៍ភ្ញាក់ខ្លួនព្រេីតបាត់កូន ស្រាប់តែរកកូនក៍ឃេីញកូនលង់ទឹកស្លាប់បាត់ហេីយនៅស្រះជាប់ផ្ទះ ។

សូមចូលរួមរំលែកមរណទុក្ខដ៍ក្រៀមក្រំដល់គាត់ផង អ្នកភូមិបន្តថា គ្រួសារគាត់ក្រីក្រណាស់ សឹងតែរកអង្ករដាំបាយហូបគ្មានផង ដូច្នេះសូមបងប្អូនចូលរួមតាមកំលាំងសទ្ធាដល់កម្មវិធីបុណ្យនេះឲ្យបានច្រេីនកុះកផង😭😭ផ្ទះបុណ្យនៅជាប់សំណង់៧៥ក្នុងភូមិខ្នាចរមាស។
