header ads

Sponsor

អាម៉ាប៉ាប៉ាញ៉ូស

ភ្នពេញៈ រថយន្តដឹកកុងតឺន័រ១គ្រឿងរបស់ក្រុមហ៊ុន ផែស្ងួត តែងឡាយ​ បានបោលបុករថយ​ន្តដឹកកុងតឺន័រដូចគ្នា១គ្រឿងទៀតពីក្រោយពេញទំហឹង ខ្ទេចមួយកំណាត់មុខយ៉ាងដំណំ សំណាងមិនបណ្ដាលឲ្យអ្នកបើកបរ និងដទៃរងរបួសឡើយ ។

គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងកាលពីវេលម៉ោង៣និង១០នាទីរសៀល ថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០១៨ នៅលើកំណាត់ផ្លូវអូរដឹមកប់ស្រូវ ត្រង់ចំណុចភូមិចែងម៉ែង សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

រថយន្ត ដែលបើកបុកគេ​ពីក្រោយនោះ ម៉ាកហ៊ីណូ ពណ៌បៃតង ពាក់ស្លាកលេខភ្នំពេញ3B-1765 ជារបស់ក្រុមហ៊ុន ផែស្ងួតតេងឡាយ មានដឹកទូកុងតឺន័រ។ ចំណែក១គ្រឿងទៀតម៉ាកFREIGHTLANER ពណ៌ទឹកប៊ិច ពាក់ស្លាកលេខភ្នំពេញ 3C-4469 អត់មានដឹកទូកុងតឺន័រឡើយ។

អ្នកឃើញហេតុការណ៍ បានឲ្យដឹងថា មុនពេលកើតហេតុរថយន្តទាំង២គ្រឿង បានបើកបរធ្វើដំណើរស្របទិសគ្នាក្នុងទិសដៅពីជើងទៅត្បូង លុះមកដល់ចំណុចកើតហេតុរថយន្តម៉ាកFREIGHTLANER ដែលបើកខាងមុខបានបត់ឆ្វេង ធ្វើឲ្យរថយន្តហ៊ីណូ ដែលកំពុងបើកពីក្រោយ គេចមិនទាន់ ក៏ជ្រុល​បុកពីក្រោយពេញទំហឹងតែម្ដង។

ក្រោយពេលកើតហេតុភាគីទាំង២បានសម្របសម្រួលគ្នាបញ្ចប់រឿងដោយគ្មានសំណងឡើយគឺរថយន្តដែលខូចខាតដោយបុកគេ​ពីក្រោយត្រូវបានម្ចាស់យកទៅធ្វើការជួសជុលដោយខ្លួនឯង៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post