Sponsor
ដោយ៖ អាម៉ាប៉ាប៉ាញ៉ូស

(កំពង់ធំ)៖ ជនសង្ស័យម្នាក់ ត្រូវបានសមត្ថកិច្ច ក្រុងស្ទឹងសែន ខេត្តកំពង់ធំ ត្រូវបានចាប់ ខ្លួននៅថ្ងៃទី១២ ខែឧសភា ឆ្នាំ២០១៨នេះ ក្រោយបុរសរូបនេះ បានបង្ហោះខ្លឹមសារ ប្រមាថព្រះចេស្តាព្រះមហាក្សត្រ នៅលើបណ្តាញទំនាក់ទំនងសង្គម Facebook ជាសាធារណៈ។

លោកវរសេនីយ៍ឯក ញ៉ែម ឈុនលី អធិការនគរបាលក្រុងស្ទឹងសែនបានអោយដឹងថា ដោយអនុវត្តបញ្ជារបស់ស្នងការនគរបាលខេត្តកំពង់ធំ សហការជាមួយផែនជំនាញសន្តិសុខ ដឹកនាំកងកម្លាំងនគរបាលធ្វើការចាប់ឃាត់ខ្លួន ជនពាក់ព័ន្ធ ប្រមាថព្រះមហាក្សត្រតាមបណ្តាញសង្គមFaceBook ១នាក់ ឈ្មោះ ឃាង ណាវី ប្រុស អាយុ ៥០ ឆ្នាំ មុខងារ ជានាយកសាលាបឋមសិក្សាព្រៃតាហ៊ូ សង្កាត់ព្រៃតាហ៊ូ ក្រុងស្ទឹងសែន ដែលពាក់ព័ន្ធComment ប្រមាថព្រះមហាក្សត្រ តាមបណ្តាញសង្គមFace Book Account ឈ្មោះ ( គ្រូប្រពន្ធស ) ។

លោកវរសេនីយ៍ត្រី បានបន្តថា ជននេះបានប្រមាថព្រះមហាក្សត្រ នៅលើបណ្តាញសង្គម FaceBook ដែលបានលបានប្រើគណនីឈ្មោះ «គ្រូប្រពន្ធស»  ហើយពេលនេះសមត្ថកិច្ច កំពុងដំណើរការ តាមនីតិវិធី។

បើយោងតាម ក្រមព្រហ្មទណ្ឌ នៃព្រះរាជាណាចក្រកម្ពុជា ដែលទើបនឹងត្រូវបានវិសោធនកម្មថ្មីៗនេះ បានបន្ថែមមាត្រាកំណត់ទោសប្រមាថអង្គព្រះមហាក្សត្រ ត្រង់ជំពូកទី១ មាតិកាទី១ នៃគន្ថីទី៤ មាត្រាស្ទូន៤៣៧ថ្មី ដោយបានចែងថា «ការប្រមាថចំពោះអង្គព្រះមហាក្សត្រ ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី០១ឆ្នាំ ទៅ០៥ឆ្នាំ និងពិន័យជាទឹកប្រាក់ពី ២លានរៀល ទៅ១០លានរៀល»

ចំពោះនីតីបុគ្គលក៏អាចត្រូវបានផ្តនា្ទទោស ពិន័យជាប្រាក់ ១០លានរៀល ទៅ៥០លានរៀល ព្រមទាំងទោសបន្ថែមមួយ ឬច្រើន ក្នុងករណីដែលតុលាការរកឃើញថា មានពិរុទ្ធភាពពាក់ព័ន្ធនឹងការប្រមាថចំពោះអង្គព្រះមហាក្សត្រ៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor