Sponsor
អាម៉ាប៉ាប៉ាញ៉ូស

៥វិធីអាចផ្លាស់ប្ដូរមុខមាត់កម្ពុជារយៈពេល១០ឆ្នាំ 👍🏻 អោយក្លាយជាខ្លាសេដ្ឋកិច្ចមែនទែនមិនមែនខ្លាក្រដាសដូចឥលូវ

១ កសិកម្ម ៖ ចង់លេីកកំពស់បញ្ហាកសិកម្មមិនមែនអោយយួនមកវិនិយោគមកផ្ដល់បច្ចេកទេសទេ គ្រាន់តែប្រមូលពលរដ្ឋតាមជំនាញនឹងចំណង់ទុកម្ដុំ អ្នកណាចាប់អារម្មណ៍ចង់ធ្វេីអ្នកមានដោយជំនាញខាងគ្រឿងឧបភោគគ្រឿងកំប៉ុងប្រមូលដាក់ម្ដុំបណ្ដុះបណ្ដាលជំនាញបន្ថែម អ្នកចង់ធ្វេីសេដ្ឋីដោយជំនាញកសិកម្មប្រមូលម្ដុំយកបំពាក់បំប៉នជំនាញបន្ថែម ។ បន្ទាប់មកពង្រឹងផ្នែកអ្នកត្រួតពិនិត្យការនាំចូល គាបអោយមែនទែនចំពោះការនាំចូលទាំង ឧបភោគ បរិភោគ ទឹកត្រីទឹកស៊ីអីវ បន្លែផ្លែឈេីតែដោយសារ កម្ពុជាជាប្រទេសទីផ្សាសេរី យេីងមិនអាចបិទទីផ្សានាំចូលបានទេ តែដំណោះស្រាយគឺត្រូវតំឡេីងពន្ធ ១អោយថ្លៃបំផុតលេីការនាំចូល . ឧទាហរណ៍ស្លឹកគ្រៃមួយគុម្ភ នាំចូលពីយួន អាចនាំចូលបានតែលក់ក្នុងតម្លៃ១០០០ដុល្លា ឯស្លឹកគ្រៃដាំនៅខ្មែរលក់តែ៥០០រៀល តេីអតិថិជនគាត់រេីសមួយណា ? ប្រាកដជារេីសផលិតផលក្នុងស្រុកហេីយតែការផ្គត់ផ្គង់នេះវាប្រាកដថាមិនគ្រប់ទេ ទឹកត្រីទឹកសីអីវ បន្លែផ្លែឈេី ដំណោះស្រាយមានតែមួយគត់ គឺមានតែខំដាំ ខំផលិត បេីករោងចក្រ ទេីបទៅរួច ពេលនោះពលរដ្ឋនឹងខំប្រឹងឯង ហេីយយេីងជម្រុញពលរដ្ឋជាក្រុមដែលយេីងបណ្ដុះបណ្ដាលរួចអោយធ្វេី ។

ឯការបាត់ពន្ធពីការនាំចូលវាជាចំណែកមួយយ៉ាងធំដែលត្រូវគិត តេីដោះវារបៀបម៉េច ? គឺពលរដ្ឋដែលមានបំណងធ្វេីរោងចក្រផលិតគ្រឿងឧបភោគ ពលរដ្ឋដែលមានបំណងធ្វេីកសិកម្ម ច្បាស់ជាខ្វះខាតទុនធំធំ ។ រដ្ឋបង្កេីតធនាគាមួយផ្តល់កំចីយកការប្រាក់ ការប្រាក់នោះអាចដោះដូរសងជាមួយពន្ធនាំចូលបានផង នឹងជាជំនួយផ្នែកហិរញ្ញវត្ថុដល់ពលរដ្ឋផង ។ ១០ឆ្នាំក្រោយកម្ពុជានឹងក្លាយជាប្រទេសកសិកម្មដ៏ធំយ៉ាងប្រាកដ កាលណាប្រជាពលរដ្ឋមានចំណូលខ្ពស់ យេីងប្រមូលអ្នកចំណាកស្រុកមកជួយធ្វេីការក្នុងប្រទេស . កាលណាអ្នកចំណាកស្រុកមានចំនេះអាចបង្កេីតមុខរបរបានទៀត កសិផល ផលិតផលដែល ហូរហៀរ យេីងនាំចេញទៅបរទេស ឯកង្វៈខាតពលកម្មធ្វេីការយេីងអាច ជួលចិន កូរ៉េ ថៃ អោយមកធ្វេីកញ្ជៈយេីងម្ដង តេីល្អទេ ?

២ វិស័យអប់រំ ៖ ធុញអត់ ដែលខ្មែរសំបូរធនធានមនុស្សមិនមានភាពជាធនធានមនុស្ស ភាសាកាត់ គេហៅថាមានសញ្ញាប័ត្រ តែប្រហោងធ្លុង ក្រលេកមេីលសង្គមរញ៉េរញ៉ៃ ចោរឆក់ប្លន់ និយាយដេីមគ្នា វាយប្រហាគ្នា ស្អប់ខ្ពេីមគ្នា កាច់មួលលាបពណ៌ ទម្ងន់ខួរក្បាលស្រាលឆាប់ទទួលយកភាពអវិជ្ជមាន ទំហំហឹង្សាសម្ដី ហឹង្សាមនោ ហឹងសារកាយវិកា កាន់តែផ្ទុះរាលដាល ដោយសារធនធានដែលបណ្ដុះចេញមកបច្ចុប្បន្នគឺ អាត្មានិយមច្រេីនជាងជាតិនិយម គិតអញជាធំ ខ្វះចំណេះដឹងផ្នែកទស្សនវិជ្ជាខ្លាំងដល់បាត ធ្វេីអោយអាតូមសង្គមគ្រប់សង្វាក់ពាក់ព័ន្ធចុះខ្សោយយ៉ាងខ្លាំង តែកាលណា ពលរដ្ឋខ្សោយហេីយ រដ្ឋក៏វាមិនខ្លាំងកេីតដែរ.ដេីម្បីដោះស្រាយគឺបង្កេីតច្បាប់ដេីម្បីរឹតបន្តឹងពីកាតព្វកិច្ចពលរដ្ឋ ពលរដ្ឋម្នាក់ត្រូវចូលរួមគិតពីនយោបាយ នឹងសង្គមជាតិ ឯថ្នាក់ការសិក្សាចាប់ពីថ្នាក់អនុវិទ្យាល័យគឺបន្ថែមម៉ោងទស្សនវិជ្ជា ដាក់បញ្ជូលមុខវិជ្ជាយោធា សព្វាវុធការ បន្ថែមមុខវិជ្ជា ប្រវត្តិសាស្ត្រពិត ត្រូវបង្រៀនដោយផ្ដោតមនោគមវិទ្យាធំ៣

១ ពលរដ្ឋល្អជ្រេីសបានមេដឹកនាំល្អ «ល្អដោយវៀនទស្សនវិជ្ជា»

២ ពលរដ្ឋគំនិតខ្លាំងបង្កេីតបានសង្គមខ្លាំង «ខ្លាំងព្រោះរៀនក្បួនសឹក» 

៣ ពលរដ្ឋជាតិនិយមខ្លាំង គឺជាតិរឹងមាំ «ព្រោះរៀនប្រវត្តិសាស្ត្រស្គាល់សត្រូវរបស់ខ្លួន ស្គាល់ចំនុចខ្សោយប្រទេសខ្លួន» ១០ឆ្នាំក្រោយយេីងនឹងបានធនធានមនុស្សដ៏អង់អាចក្លាហានយេីងលែងខ្វល់ថាពលរដ្ឋលែងគោរពច្បាប់ហេីយ ពេលនោះគឺពលរដ្ឋខ្មែរខ្ពេីមលែងចង់ធ្វេីខុសច្បាប់

៣ ទេសចរណ៍ ៖ ក្រៅពីកម្ពុជាជាប្រទេសកសិកម្ម កម្ពុជាក៏ជាប្រទេសដែលស្អាតស្រស់បំព្រងខាងវិស័យឧស្សាហកម្មគ្មានផ្សែង កម្ពុជាមានតំបន់ទេសចរណ៍ជា២ផ្នែក ១ គឺតំបន់ទេសចរណ៍បែបវប្បធម៌ ២គឺតំបន់ទេសចរណ៍បែបធម្មជាតិ បច្ចុប្បន្នកម្ពុជាខាតរាប់រយលានដុល្លាដោយសារបរទេសជិតខាងគេចេះកែឆ្នៃធនធានធម្មជាតិ ហេីយអ្នកទេសចរណ៍រត់ចូលកំសាន្តរំលងកម្ពុជា រដ្ឋត្រូវបេីកឱកាសទទួលគំនិត ការរចនា ផ្ដល់ឱកាសនឹងលុយដល់ ពលរដ្ឋដែលមានគំនិតកែឆ្នៃបន្ថែមនូវធនធានធម្មជាតិដែលមានស្រាប់ អោយក្លាយជាធនធានដ៏ស្រស់បំព្រង ការផ្សព្វផ្សាយប្រព័ន្ធព័ត៌មានត្រូវអោយបានធំទូលាយ កាលណាប្រទេសយេីងជោគជ័យលេីផ្នែកទេសចរណ៍ នោះភាពល្បីល្បាញច្បាស់ជាផ្ទុះឡេីង , ពេលនោះហេីយទេីបខ្មែរជំនាន់ក្រោយមានមោទនភាពពិតប្រាកដជាលែងសូវអោយតម្លៃបរទេសដូចខ្មែរឥលូវដែលស្រលាញ់តែបរទេសអោយតម្លៃតែបរទេស ជាពិសេសប្រាក់ចំណូលរដ្ឋនឹងរាស្ត្រកាន់តែផ្ទុះឡេីង នោះកម្ពុជានឹងមានដំណេីរការសេដ្ឋកិច្ចល្អ

៤ ពាណិជ្ជកម្ម ៖ យេីងសុទ្ធតែដឹងថាកាលណាប្រទេសមួយមានកសិកម្មខ្លាំង មានធនធានមនុស្សខ្លាំង ពាណិជ្ជកម្មត្រូវមានដំណេីរការដោយស្វ័យប្រវត្តិតែយ៉ាងណាមិញ ពាណិជ្ជកម្មដ៏ជោគជ័យគឺ ពាណិជ្ជកម្មបែបបច្ចេកវិទ្យា តួយ៉ាងប្រសិនជាប្រទេសកម្ពុជា ជោគជ័យផ្នែកកសិកម្ម នឹង ធនធានមនុស្ស កម្ពុជាត្រូវបណ្ដុះបណ្ដាលបេីកឱកាសបន្ថែមលេីការវិនិយោគបច្ចេកវិទ្យាម្ដង គឺបង្កេីតសភាគំនិតមួយនឹងផ្ដល់ទុនអោយនិស្សិតបញ្ញវ័ន្តសិក្សាស្រាវជ្រាវរកអ្វីដែលថ្មី ដែលជាតំរូវការ ហេីយជំរុញឈានអោយស្រាវជ្រាវរកវត្ថុធាតុដេីមក្នុងស្រុកដេីម្បីធ្វេីការផលិត ប្រេីប្រាស់ ក្នុងស្រុកជាមុន ទេីបជំរុញអោយផ្គត់ផ្គង់លេីទីផ្សាពិភពលោក «ខ្ញុំហត់ពន្យល់កន្លែងនេះណាស់» តែខ្ញុំជឿថា អាមេរិកធ្វេីអង្គរវត្តមិនបាន វាធ្វេី Iphone បាន ចុះខ្មែរពូជអង្គរ ហេតុអ្វីសូម្បី កង្ហារ អំពូល ក៏នាំចូលពីគេ ? ខ្មែរក៏ធ្វេីបានដែរ តែគ្មានអ្នកជំរុញ តែប៉ុណ្ណោះ

៥ ៖ ដេីម្បីអោយចំណុចទាំង៤ខាងលេីអនុវត្តន៍ជោគជ័យបាន គឺមានជំរេីស២ ជំរេីសទី១ ត្រូវប្ដូររដ្ឋាភិបាលចោល
ជំរេីសទី២ រដ្ឋាភិបាលត្រូវយកគំនិតនេះអនុវត្តន៍ហេីយផ្លាស់ប្ដូរឥរិយាបទដឹកនាំចាស់ចោល 😂

«ខ្មែរក្រោក ខ្មែរខ្លាំង»

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor