
ទាក់ទងនឹងករណីដ៍កក្រើក កាលពីដើមឆ្នាំ២០១៨ ជឿថាប្រិយមិត្តមួយចំនួនប្រាកដជា នៅចាំច្បាស់ ករណីរឿងរ៉ាវយុវជនមួយរូប ដែលបានបន្លំខ្លួនជាកូនកំលោះ ដើម្បីឡើងទៅរួមមេត្រីជាមួយកូនក្រមុំ ដោយខណៈនោះកូនក្រមុំនឹកស្មានថា ជាអនាគតប្តីរបស់ខ្លួន ក៍បណ្តោយខ្លួនឲ្យប្រុសកំហូចរួមរ័ក្ស បានសម្រេចដល់ទៅ៣ដង ក្នុងយប់នោះ។

ទីបំផុតនារីកូនក្រមុំខាងលើ បានត្រឹមជាជនរងគ្រោះ ដោយខាងកូនកំលោះពិតប្រាកដ និងក្រុមគ្រួសារមិនទទួលយកកូនក្រមុំ និងបានទាមទារបណ្ណាការពីម្តាយខាងស្រី នូវទឹកប្រាក់ចំនួន១,៤០០ ដុល្លារមកវិញ ។

ទាក់ទងនឹងរឿងនេះដែរ លោក តាន់ គឹមសួរ អ្នកដឹកនាំសម្ដែងកម្មវិធីអប់រំក៍មិននៅស្ងៀម ដោយលោកលើកឡើងជាសំណួរថា តើមានបងប្អូនប៉ុន្មាននាក់ដែលកំពុងតែចង់ស្តាប់ការបកស្រាយរបស់ប្អូនស្រីរងគ្រោះម្នាក់នេះ និងមានការឈឺឆ្អាលចង់រកភាពយុត្តិធម៌ជូនប្អូនស្រី?

ជាមួយគ្នានេះដែរ លោកបានទៅដល់កន្លែងដែលប្អូនស្រីរស់នៅផ្ទាល់តែម្ដង គឺនៅក្នុងអង្គការមួយកន្លែង ដោយលោក អះអាងថានឹងស្វែងរកយុត្តិធម៌ជូនចំពោះក្មេងស្រីអាយុ១៧ឆ្នាំ ដែលត្រូវគេរំលោភ ព្រមទាំងបាត់បង់កិត្តិយស និងមិនត្រូវបានគេឲ្យតម្លៃនេះ ។

ខាងក្រោមនេះជាការលើកឡើងពីប្អូនស្រីផ្ទាល់តែម្ដង។ សូមស្តាប់ការបកស្រាយទាំងអស់គ្នា ៖