Sponsor
អាម៉ាប៉ាប៉ាញ៉ូស

អតីតបេក្ខភាព The voice kids Cambodia និងជាកូនក្រុមរបស់តារាចម្រៀង សុគន្ធ និសា គឺ កុមារី រ៉ន ចាន់ឌីន ទោះបីមិនទទួលបានជ័យលាភីក៏ពិតមែន ប៉ុន្តែក្មេងស្រីម្នាក់នេះពិតជាមានសមត្ថភាពខ្ពស់ ជាពិសេសត្រូវបានមហាជនទទួលស្គាល់ថាជាបេក្ខភាព មានសម្លេងពិរោះ មានទឹកដម ជាពិសេសនៅពេលដែលប្អូនស្រីបកស្រាយបទចម្រៀងមរតកពីដើមម្តងៗ ធ្វើឲ្យអ្នកទស្សនាជាច្រើនមានអារម្មណ៍ថាព្រឺសម្បុល។

ក្រោយកម្មវិធីប្រលង The voice kids Cambodia បានបញ្ចប់ទៅ កុមារី រ៉ន ចាន់ឌីន តែងតែបង្ហាញមុខនៅលើឆាកតន្ត្រីនៃកញ្ចក់ទូរទស្សន៍រស្មីហង្សមាស ប៉ុន្តែអ្វីដែលសំខាន់នោះគឺអ្នកគាំទ្រ របស់ប្អូនស្រី បានទទឹងរងចាំ បទចម្រៀងថ្មីដំបូង របស់ប្អូនស្រី ក្នុងផលិតកម្មរស្មីហង្សមាស។

ជាក់ស្តែង នៅមុននេះបន្តិច ខាងផលិតកម្មរស្មីហង្សមាស បានបញ្ចេញបទចម្រៀងដំបូងរបស់ កុមារី រ៉ន ចាន់ឌីន ហើយ ដែលមានចំណងជើង “ក្ដីរំពឹង” ក្នុងនោះអ្នកទស្សនាជាច្រើនបានអបអរសារទដល់ប្អូនស្រី ព្រមទាំងសរសើរថាពិរោះទៀតផង។

កុំចាំយូរ សូមទស្សនាវីដេអូខាងក្រោម:

ស្ដាប់ទាំងអស់គ្នា៖

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor