យើងតែតែសង្កេតឃើញថាមានការចែករំលែក នូវព័ត៌មានទាក់ទងនឹងព្រះសង្ឃអង្គខ្លះ ហើយមួយចំនួនតូច នៅកម្ពុជាយើង នៅលើបណ្ដាញសង្គមហ្វេសប៊ុក ប្រព្រឹត្តិខុសធម៌វិន័យ ខុសសាសនា បួសសន្សំលុយសន្យាសឹកមកដណ្ដឹងប្រពន្ធ និងខណៈកំពុងបួសមានទំនាក់ទំនងជាមួយនារីជាសង្សារ ឬស្រីស្នេហ៍លួចលាក់ ឬហៅថា កំណាន់ចិត្ត ជាដើម ជាហេតុធ្វើឲ្យមហាជនមានការមិនពេញចិត្ត និងធ្វើឲ្យអាប់ឱនព្រះពុទ្ធសាសនាជាខ្លាំង ។
ជាក់ស្ដែងកាលពីពេលថ្មីៗនេះ មានអង្គសង្ឃមួយអង្គ ដែលកំពុងធ្វើឲ្យអ្នកលេងហ្វេសប៊ុករិះគន់ជាខ្លាំងខណៈកំពុងបែកធ្លាយ រូបភាពស្និតស្នាល ជាមួយនារីម្នាក់ នៅកោះរុង ។
ជាមួយគ្នានេះដែរ ម្ចាស់គណនី ហ្វេសប៊ុក ឈ្មោះ Thanaret ldp បានបង្ហោះរូបភាព និងសាររិះគន់ថា! ( កាមេរាសេរីថ្លៃលួចថតអោយលោក ទុកជាអនុស្សាវរីយ ) តើសង្ឃ រស់សារ៉ាត់ និងស្ត្រីម្នាក់នេះ ត្រូវជាអ្វីនិងគ្នា ? បងប្អូន? ញោមស្រី? សង្សារ ? ទោះត្រូវ ជាអ្វីនិងគ្នាក៏ដោយនិយាយរួមគឺខុសពីវិន័យសង្ឃ ដើរបណ្តើគ្នាតាមឆ្នេរតែ២នាក់គ្មានកោតក្រែងភ្នែកប្រជាពលរដ្ឋរាប់រយអ្នកអីបន្តិចសោះ ។
តើក្រសួងធម្មកាមានវិធានការអ្វីអត់ចំពោះទង្វើសង្ឃបែបៗនេះដែរឬទេ ? អ្នកទេសនារបស់យាយៗតាៗ ។
នេះបើយោងតាមគណនីហ្វេសប៊ុកមួយទៀត ដែលមានឈ្មោះថា ក៏បានបង្ហោះរូបភាព រវាងព្រះសង្ឃ និងនារី ខាងលើ និងសារ ផងដែរថា៖
ដំណឹងស្វែងរកម្ចាស់Acc Fb. បើបានឃើញ រូបហើយAddមកផង ព្រោះថានៅមានរូបភាព sweetជាច្រើនទៀត..ក្រែងលោចង់បាន..។ ១៤ ឧសភា ២០១៨ ដំណើរកំសាន្ដកោះរ៉ុង .. មនុស្សរាប់រយនាក់អត់មានអ្នកណាSweet ដូចអាចោរថង់យាមនេះទេ ស្លៀកស្បង់បណ្ដើរស្រីស្នេហ៍ ប្រលែងគ្នាតាមដងឆ្នេរសមុទ្រ គ្មានចិត្តកោតក្រែង..បន្តិចណាឡើយ…!!!