
ប្រជាពលរដ្ឋ ក៍ដូចជាអ្នកលេងហ្វេសប៊ុក កំពុងមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ខណៈផេគ លោក ខ័ណ្ឌ ចាន់សុផល បង្ហោះនូវព័ត៌មានមួយទាក់ទងនឹងច្បាប់ថ្មីមុននេះបន្តិច ទទួលបានការចុច Like និង Share យ៉ាងច្រើនកុះករ ប៉ុន្តែមិនទាន់ឃើញមានសារាចរណ៍ ពីរាជរដ្ឋាភិបាលនៅឡើយ ។
ដោយក្នុងនោះលោកបានសរសេររៀបរាប់ថា ៖
សូមគាំទ្រច្បាប់ថ្មី ៖ អ្នកមិនបានទៅចូលរួមបោះឆ្នោត បំពេញកាតព្វកិច្ច ជាពលរដ្ឋ អ្នកនោះ និងគ្មានវាសនា បានចូលធ្វើការ រដ្ឋ ឬ ស្ថាបន័ឯកជន នោះទេ ។
ថៅកែក្រុមហ៊ុន ទាំងអស់ និងគោរពតាមច្បាប់ថ្មីនេះ គឺពុំហ៊ានទទួលយកបុគ្គលិក មួយណា អ្នកដែលគ្មានត្រា ស្ងួត និងលេខសង្ងាត់លើ អត្តសញ្ញាណបណ្ណ័ នៅពេល មិនទៅចូលរួមបោះឆ្នោត ក្នុងអណត្តិទី២០១៨ នេះ និងការកាត់ឈ្មោះ ប្លង់ដី អចលនះទ្រព្យ ទាំងអស់ ក៏និងមិនត្រូវបាន ធ្វើអោយឡើយ ព្រោះច្បាប់រដ្ឋ ចាត់ទុកថា បុគ្គលនោះ មិនបានបំពេញកាតព្វកិច្ច ជាពលរដ្ឋ របស់ជាតិខ្មែរឡើយ ។

សូមចែករំលែក គាំទ្រអោយមាន ច្បាប់ថ្មីបន្ទាន់នេះអោយបងប្អូនយើងបានដឹង កុំអោយមានការស្តាយក្រោយ នៅពេលមិនបាន ទៅចូលរួមបោះឆ្នោត ។


ក្នុងនោះផងដែរ មានមតិជាច្រើនបានឆ្លើយតបនឹងការលើកឡើងរបស់លោក ដោយគណនីមួយបានលើកឡើងថា៖
ជួយប្រាប់ផងបានទេ ចែងក្នុងច្បាប់មួយណា មាត្រាប៉ុន្មាន ច្បាប់នោះឈ្មោះអីដែរ អនុម័តដោយនណា ប្រកាសប្រើជាផ្លូវការនឹងចូលជា ធរមាន នៅពេលណា ?
មួយសំនួរចុងក្រោយ តើការបំផ្លៃពត៍រមាន ផ្សព្វផ្សាយពត៍រមានមិនពិតមានទោសដែរទេ ឬគួរយកទៅអប់រំ?
ខ្ញុំថាអ្នកនិយាយនេះទេមិនចេះច្បាប់ តើខំpost អោយពលរដ្ឋស្អប់។
តើច្បាប់ថ្មីនេះនៅក្នុងរដ្ធធម្មនុញ្ញមួយណាដែរបង?ហើយព្រះមហាក្សត្រទ្រង់បានឡាយប្រហស្តលេខាហើយឬនៅបង?
ចុះបងបើដូចពួកខ្ញុំនៅឆ្ងាយ កាលពីបោះឆ្នោតឃុំសង្កាត់ក៏មិនបានទៅ ហើយបោះឆ្នោតជាតិមិនដឹងថាបានទៅរឺអត់ផង។ ពិបាកជាងគេគឺរឿងហិរញ្ញវត្ថុនឹងតែម្ដង ណាមួយខាតការងារ ខាតលុយ ខាតគ្រប់សព្វ។ បើនិយាយពីសោហុយធ្វើដំណើរ ហូបចុក ពីប៉ោយប៉ែតមកកំពត មិនក្រោម150$ទេ។ ហើយប្រាក់ខែបានតែ200$ ។ តើអ្នកណាមកក្រជាមួយយើង??? បើស្រុកខ្មែរពិបាករកការងារចង់ងាប់ ហើយប្រាក់ខែតិចទៀត។ តើគួរធ្វើម៉េចបង។ ណាមួយឥលូវសាំងទ្បើងថ្លៃកប់ក្ដោងទៀត។