header ads

Sponsor

អាម៉ាប៉ាប៉ាញ៉ូស

មុននេះបន្តិច តាមរយៈគណនីហ្វេសប៊ុក លោកបណ្ឌិត ង៉ែត ម៉ាន់ឌី បានលើកឡើងទាក់ទងនឹងបរិយាកាស​​នៃដំណើរ​ការ​បោះឆ្នោត​​នៅកម្ពុជា ដោយក្នុងនោះលោកបានលើកឡើងថា ៖

ស្តាប់គោលនយោបាយល្អៗ របស់បក្សធំ តូច ហើយមានអារម្មណ៍ ថាសង្វេគ។ មើលឃើញបក្សខ្លះមានសុឆន្ទៈ ក្នុងការកសាងសង្គមពិតៗ តែបក្សខ្លះពោលមក គ្មានអ្នកល្អដូច និងខ្លះទៅតយកល្អរៀងៗខ្លួន។ ប្រទេសណាដូចប្រទេសណា ជំនាន់ណា ដូចជំនាន់ណា អ្នកធ្វើនយោបាយភាគច្រើនបំពានទឹកសម្បថដោយមិនញញើត។ មនុស្សដើម្បីចង់បានបុណ្យធំ យសសក្តិ អំណាច ពោលបំពាន ហើយបំប៉ោងលើសពោះខ្លួន មិនមានភាពខ្មាសអៀនក្នុងការពោលពាក្យកុហក បោកបញ្ឆោត លួងលោម ទិញទឹកចិត្ត បំភិតបំភ័យ គំរាម ជនស្លូតត្រង់ដែលជាម្ចាស់ពិតរបស់ខ្លួន វាទៅជារឿងធម្មតារបស់គេ តែវាជាសោកនាដកម្មរបស់ប្រទេស និងប្រជាជន។ 

អស់លោកអ្នកធ្វើនយោបាយ កម្ពុជាមិនមែនជាល្បែងទេ បើអ្នកមានឱកាសក្នុងដៃហើយ ចូរដឹកនាំប្រទេសអោយស្របទៅតាមគោលការណ៍ និង ចក្ខុវិស័យបក្សរបស់ខ្លួនមុនពេលបោះឆ្នោត វានឹងជាអំណោយដ៏ពិសិទ្ឋ និង ជាលាភវាសនារបស់កម្ពុជា។ 

ម្យ៉ាងវិញទៀត ខ្ញុំឧស្សាហ៍លើកជារៀយៗ ថា មេមាន់ ពិបាក នឹងដឹកនាំហ្វូង ហង្ស និង ឥន្រ្ទីណាស់ ចំណុចនេះ ចង់បង្ហាញថា សមត្ថភាពរបស់បេក្ខភាព នីមួយៗ មានភាពចាំបាច់បើមិនផេះទេ ដើរចេញ គួរប្រើប្រាស់ធនធានមនុស្សខ្លឹម មកដឹកនាំប្រទេស មិនមែនលុយអំណាចឲ្យផល ផ្លែជាសន្តិភាពទេ ជាពិសេសអស់លោកដែលបានបណ្ឌិតដែលមិនបានចូលសាលា គួរមានភាពខ្មាសអៀនក្នុងការប្រើប្រាស់គោមងារនេះ និង កុំរើសមន្រ្តីតាមការសូកប៉ាន់ កុំរើសតែកូនចៅខ្លួនមកដាក់ទាំងពួកគេមិនមានចំនេះជំនាញុុ គតិយុទ្ធ គុណវុឌ្ឍិ សុទិដ្ឋិទស្សននិយម។ 

បញ្ញាជនទាំងឡាយគួរជាអ្នក ដឹកនាំជាតិ មិនមែន Randomize អនក្ខរជនទេ។ ដំណើរការនៃការបោះឆ្នោតនឹងប្រព្រឹត្តទៅក្នុងពេលឆាប់ៗ ខ្ញុំសង្ឃឹមថា គោលដៅរបស់បេបក្សនីមួយៗ មិនដើម្បីអំណាច តែដើម្បីកម្ពុជា និង ប្រជាជាតិ ហើយធ្វើការប្រគួតប្រជែងដោយយុត្តិធម៌ និងសេចក្តីថ្លៃថ្នូរ!! ឱ!កម្ពុជាអើយ។ 
រឿងខ្លះដឹងឮហើយពិបាកនិយាយ៕៚

លោក ង៉ែត ម៉ាន់ឌី
@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post