header ads

Sponsor

អាម៉ាប៉ាប៉ាញ៉ូស

ភ្នំពេញៈ កម្លាំងសមត្ថកិច្ចការិយាល័យប្រឆាំងគ្រឿងញៀន នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានបើកការស្រាវជ្រាវមុខសញ្ញាជួញដូរគ្រឿងញៀន និងចុះបង្រ្កាបជនសង្ស័យ៣នាក់ រួចធ្វើការដេញតាមរថយន្ដរបស់ជនសង្ស័យម្នាក់ ដែលយកគ្រឿងញៀនមកលក់ឲ្យជនសង្ស័យ ទាំង៣នាក់ ប៉ុន្ដែជនសង្ស័យដឹងខ្លួនទាន់ បានចតរថយន្ដចុះគេចខ្លួនបាត់សម្រោល ។

ប្រតិបត្តិការណ៍ចុះបង្រ្កាបនេះ ធ្វើឡើងកាលពីវេលាម៉ោង៤៖៣០នាទីរសៀល ថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០១៨ នៅម្ដុំសង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។

សមត្ថកិច្ចបានប្រាប់ឲ្យដឹងថា ជនសង្ស័យទាំង៣នាក់ ទី១-ឈ្មោះ ធី ឆាយ អាយុ២២ឆ្នាំ មុខរបរមិនពិតប្រាកដ។ ទី២-ឈ្មោះ ញែត វណ្ណ អាយុ២៣ឆ្នាំ មុខរបរមិនពិតប្រាកដ និងទី៣-ឈ្មោះទុយ ហ៊ន អាយុ២១ឆ្នាំ មុខរបរមិនពិតប្រាកដ អ្នកទាំង៣នាក់ ស្នាក់នៅមិនពិតប្រាកដដូចគ្នា ។

សមត្ថកិច្ចបន្ដថា មុនឈានដល់ការឃាត់ខ្លួនជនសង្ស័យទាំង៣នាក់ ដំបូងឡើយសមត្ថកិច្ចបានបើកការស្រាវជ្រាវ រហូតចុះធ្វើការឃាត់បានជនសង្ស័យ៣នាក់ខាងលើនេះ ហើយក៏បន្ដដេញចាប់មុខសញ្ញាបន្ដទៀត ប៉ុន្ដែជនសង្ស័យបានដឹងខ្លួនទាន់ ក៏បានចតរថយន្ដចញ្ចើមផ្លូវ ចុះគេចខ្លួនបាត់ស្រមោលតែម្ដង ។

បច្ចប្បន្ន ជនសង្ស័យទាំង៣នាក់ ត្រូវបានសមត្ថកិច្ចធ្វើការសាកសួរ រួចកសាងសំណុំរឿងបញ្ជូនទៅកាន់ការិយាល័យប្រឆាំងគ្រឿងញៀន នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីចាត់ការបន្ដតាមនីតិវិធីច្បាប់៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post