header ads

Sponsor

អាម៉ាប៉ាប៉ាញ៉ូស

ភ្នំពេញៈ កម្លាំងសមត្ថកិច្ចខណ្ឌទួលគោក បានសហការណ៍ជាមួយកម្លាំងព្រហ្មទណ្ឌកម្រិតស្រាល នៃក្រសួងមហាផ្ទៃ បានធ្វើការឡោមពាត និងឃាត់ខ្លួនជនសង្ស័យ២នាក់ បន្ទាប់ពីធ្វើសកម្មភាពឆក់ទូរស័ព្ទដៃ ពីជនបរទេស ។

ហេតុការណ៍នេះបង្កឲ្យមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង៩៖១៥នាទីយប់ ថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០១៨ ត្រង់ចំណុចផ្ទះ៤៥៤E0 ក្បែរនិងស្តុបទេពផន តាមបណ្តោយផ្លូវម៉ោសេទុង ស្ថិតក្នុងសង្កាត់ទឹកល្អក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។

បើតាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានប្រាប់ឲ្យភ្នាក់ងារ CAM POST​ ដឹងថា​ នៅមុនពេលកើតហេតុ គេឃើញជនសង្ស័យ២នាក់ ជិះម៉ូតូមួយគ្រឿង ម៉ាកហុងដាឌ្រីម ស៊េរី០១៨ ពណ៌ខ្មៅ (មិនចាំស្លាកលេខ) និងមានកម្លាំងព្រហ្មទណ្ឌកម្រិតស្រាល នៃក្រសួងមហាផ្ទៃ រួមទាំងមានកម្លាំងសមត្ថកិច្ចមូដ្ឋានជាច្រើនម៉ូតូទៀត ជិះដេញតាមពីក្រោយ រហូតមកដល់ចំណុចកើតហេតុ ជនសង្ស័យទាំងពីរនាក់ ក៏បានឈប់ម៉ូតូហើយជនសង្ស័យម្នាក់ ក៏បានរត់ឡើងទៅខាងលើផ្ទះកើតហេតុនោះបាត់។ ចំណែកឯជនសង្ស័យម្នាក់ទៀត ត្រូវបានកម្លាំងសមត្ថកិច្ចឃាត់ខ្លួនភ្លាមៗ រួចក៏វាយខ្នោះបញ្ជូនខ្លួនតាមម៉ូតូ ចេញពីកន្លែងកើតហេតុបាត់ ។

ក្រោយមកកម្លាំងសមត្ថកិច្ចមូលដ្ឋាន និងកម្លាំងព្រហ្មទណ្ឌកម្រិតស្រាល នៃក្រសួងមហាផ្ទៃ ក៏បានធ្វើការឡោមពាត និងដើររុករកជនសង្ស័យម្នាក់ ដែលបានរត់ឡើងផ្ទះកើតហេតុខាងលើ អស់រយៈពេលប្រមាណជាកន្លះម៉ោង ទើបរកឃើញជនសង្ស័យខាងលើ ដែលសង្ងំកៀនជណ្តើរ ហើយកម្លាំងសមត្ថកិច្ច ក៏បានឃាត់ខ្លួនភ្លាមតែម្តង ។

សមត្ថកិច្ចបានប្រាប់ឲ្យភ្នាក់ងារ​ CAM POST​ ដឹងថា នៅមុនពេលកើតហេតុ កម្លាំងពួកគាត់បានជិះម៉ូតូល្បាត ដោយស្លៀកពាក់ស៊ីវិល លុះជិះមកដល់ចំណុចក្បែរនិងផ្សារមាន់អាំង តាមបណ្តោយផ្លូវ៥៩២ ស្ថិតក្នុងសង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក ក៏ប្រទះឃើញជនសង្ស័យទាំង២នាក់ ធ្វើសកម្មភាពឆក់ទូរស័ព្ទដៃ ពីជនបរទេសម្នាក់ ដែលកំពុងដើរតាមបណ្តោយផ្លូវ៥៩២ បានសម្រេច បានជិះរត់គេចខ្លួន ភ្លាមនោះកម្លាំងកម្លាំងព្រហ្មទណ្ឌកម្រិតស្រាល នៃក្រសួងមហាផ្ទៃ ក៏បានធ្វើការជិះដេញតាមពីក្រោយ និងបានសហការជាមួយកម្លាំងសមត្ថកិច្ចមូលដ្ឋានខណ្ឌទួលគោក រហូតមកដល់ចំណុចកើតហេតុ ទើបឃាត់ខ្លួនជនសង្ស័យទាំងពីរនាក់នោះបាន ។

ក្រោយពេលកើតហេតុ ជនសង្ស័យទាំង២នាក់ខាងលើ រួមទាំងវត្ថុតាង ត្រូវបានកម្លាំងព្រហ្មទណ្ឌកម្រិតស្រាល នៃក្រសួងមហាផ្ទៃ នាំខ្លួនទៅកាន់ក្រសួងមហាផ្ទៃ ដើម្បីធ្វើការសាកសួរ និងកសាងសំណុំរឿងចាត់ការទៅតាមនីតិវិធីច្បាប់៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post