
រតគិរីៈ ស្ពានឈើជាច្រើនកន្លែង នៅតាមបណ្ដោយផ្លូវចាស់លេខ៧៨A ស្ថិតនៅចំណុចវាលឆ្កែហត់ កំពុងតែស្ថាបនាជាបន្តបន្ទាប់ ព្រមទាំងយកចិត្តទុកដាក់ថែទាំពីប្រធានមន្ទីរសាធារណៈការ និងដឹកជញ្ជូនខេត្តរតនគិរី។
បើតាមការឲ្យដឹងពីប្រជាពលរដ្ឋដែលរស់នៅតាមបណ្តោយផ្លូវចាស់លេខ៧៨A បានលើកឡើងថា កាលពីរដូវប្រាំកន្លងមក ស្ពានមួយកន្លែងត្រូវបានភ្លើងឆាបឆេះជើងស្ពានបណ្ដាលឲ្យខូចខាតយ៉ាងដំណំ ឥឡូវនេះមន្ទីរសាធារណៈការខេត្ត កំពុងស្ថាបនាសាងសង់ថ្មីដោយមានការថែទាំពីមន្ទីរ។

មន្ត្រីមួយរូប នៃមន្ទីរសាធារណៈការ និងដឹងជញ្ជូនខេត្ត បានលើកឡើងថា ផ្លូវនេះជាគម្រោងថែទាំរបស់មន្ទីរសាធារណៈការ និងដឹងជញ្ជូនខេត្ត តាមផែនការជារៀងរាល់ឆ្នាំ និងមានថវិកាសម្រាប់ការថែទាំ ជួសជុល ផ្លូវ ស្ពានជាប្រចាំ លើផ្លូវលេខ៧៨A ប្រធានមន្ទីរកំពុងយកចិត្តទុកដាក់ ដើម្បីស្ថាបនាស្ពានមួយកន្លែងដែលឆាបឆេះកន្លងមកនេះឡើងវិញ។

លោក ស៊ុន ប៉ូលីន ប្រធានមន្ទីរសារធារណៈការ និងដឹកជញ្ជូនខេត្តរតនគិរី កំពុងជំរុញឲ្យមន្ត្រីក្រោមឱវាទយកចិត្តទុកដាក់កាត់ជម្រាសស្មៅតាមដងផ្លូវនេះផងដែ។

បងប្អូនប្រជាពលរដ្ឋរស់នៅអមតាមបណ្តោយដងផ្លូវខាងលើ បានសាទរដល់មន្ទីរសាធារណៈការខេត្ត ដែលបានជួសជុល និងថែទាំទាន់ពេលវេលា៕


