កំពតៈ កម្លាំងអធិការដ្ឋាននគរបាលស្រុកកំពង់ត្រាច នាថ្ងៃសៅរ៍ ៦រោច ខែពិសាខ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី៥ ខែឧសភា ឆ្នាំ២០១៨នេះ បានឃាត់ខ្លួនជនសង្ស័យ២នាក់តាមដីកា លេខ៩៣-៩៤ ចុះថ្ងៃទី១៩ ខែមេសា ឆ្នាំ២០១៧ ចេញដោយលោក ឃន ចាន់ធឿន ចៅក្រមសុើបសួរនៃសាលាដំបូងខេត្តកំពត ពាក់ព័ន្ធអំពើឃាតកម្ម ដែលបានប្រព្រឹត្តិកាលពីអំឡុងខែមិថុនា ឆ្នាំ២០១២។
ជនសង្ស័យដែលឃាត់ខ្លួនទី១.ឈ្មោះ អេង សំអាត ភេទប្រុស អាយុ២៣ឆ្នាំ និងទី២.ឈ្មោះ ម៉ៅ អូង ភេទប្រុស អាយុ២១ឆ្នាំ។ ជនសង្ស័យទាំងពីនាក់នេះ ជាបងប្អូនបង្កើតនឹងគ្នា បច្ចុប្បន្នរស់នៅក្នុងភូមិបង់បក់ ឃុំភ្នំប្រាសាទ ស្រុកកំពង់ត្រាច ខេត្តកំពត។
ប្រភពព័ត៌មានបានបញ្ជាក់ថា ជនសង្ស័យទាំង២នេះ ត្រូវសមត្ថកិច្ចចាប់ខ្លួនតាមដីកាពាក់ព័ន្ធករណីឃាតកម្ម ដែលបានប្រព្រឹត្តិនៅឯរាជធានីភ្នំពេញក្នុងអំឡុងខែមិថុនា ឆ្នាំ២០១២ ហើយបច្ចុប្បន្ន សមត្ថកិច្ចបានបញ្ជូនខ្លួនពួកគេទាំង២នាក់ទៅដល់ស្នងការដ្ឋាននគរបាលខេត្តកំពត ដើម្បីអនុវត្តទៅតាមនីតិវិធី៕